PR

និទាឃរដូវឆ្នាំ ២០២២ ៖ និទាឃរដូវរីកដុះដាល

BY
Liny Chan
March 8, 2022

ភ្នំពេញ ថ្ងៃទី 5 ខែ មីនា ឆ្នាំ ២០២២ – CHARLES & KEITH នឹងរៀបចំកម្មវិធី Blooming Spring Press Launch នៅ Elephant Bar ដែលស្ថិតនៅសណ្ឋាគារ Raffles Hotel Le Royal ដើម្បីណែនាំនូវខូលិកសិននិទាឃរដូវថ្មីនៃឆ្នាំ ២០២២។

សម្រាប់រដូវកាលនេះ ផ្កាស្រស់ និងពណ៌ស្រទន់ គឺជាប្រធានបទសំខាន់នៃខូលិកសិនថ្មីរបស់ម៉ូដស្បែកជើងមួយនេះ ដោយវាមានកែងក្រាស់ រួមនឹងខ្សែព័ទ្ធកជើង ដែលវាសាកសមយ៉ាងឥតខ្ចោះសម្រាប់រដូវនេះក្នុងការតុបតែងខ្លួនរបស់អ្នកផងដែរ។

ចំណែកឯកាបូបវិញ គឺមានចំរុះទៅដោយផ្កាពណ៌ទឹកក្រូច ពណ៌ផ្កាឈូក ពណ៌ស្វាយបែកខៀវ និងពណ៌បៃតងដែលប្រកបទៅដោយភាពរស់រវើក ដែលបង្ហាញយ៉ាងច្បាស់ពីភាពរស់រវើកនៃរដូវកាលខូលិកសិនមួយនេះ។ ពិសេសជាងនេះទៅទៀត កាបូបប្រចាំរដូវកាលនេះមានឈ្មោះថា Koa ដែលការរចនានេះ គឺឆ្លុះបញ្ចាំងពីអតីតកាលមួយដែលពិសេស រីករាយ និងប្លែកភ្នែកដោយមានរាងជ្រុងបែបប្រអប់ អមជាមួយនឹងគន្លឹះធំមួយ នៅពីមុខ រួមនឹងពណ៌ស្រទន់ បែបគ្រឹមៗយ៉ាងស្រស់ស្អាត និងថ្លៃថ្នូរ។

ដោយមានការបំផុសគំនិតឆ្លុះបញ្ចាំងពីគំនូរផ្កា (floral motif) ដែលបានយកមកប្រើក្នុងខូលិកសិនមួយនេះ ដូចនេះ ទីតាំងដែលនឹងប្រារព្ធកម្មវិធី ក៏នឹងត្រូវបានតុបតែងដោយផ្កាស្រស់ៗ ដែលអមដោយតន្ត្រី jazz ទៀតផង។ ព្រឹត្តិការណ៍សារព័ត៌មាននេះ នឹងចាប់ផ្តើមនៅពេលរសៀល នៅឯហាងស្រាក្រឡុកបែបឯកជនមួយ ដោយរួមទាំងមានកម្មវិធីសិក្ខាសាលាសិប្បកម្មផ្កា (artisan floral workshop) ដែលភ្ញៀវកិត្តិយសអាចបង្កើតស្នាដៃច្នៃផ្កាដោយផ្ទាល់ខ្លួន ជាមួយនឹងការជជែកកម្សាន្តទៀតផង។

ភ្ញៀវកិត្តិយសដែលបានប្រើប្រាស់កាបូប និងស្បែកជើងពី CHARLES & KEITH សម្រាប់ ខូលិកសិននិទាឃរដូវ និងរដូវក្តៅ ឆ្នាំ២០២២ នេះរួមមានកញ្ញា Daa Dao, កញ្ញា Sarita Kong, កញ្ញា Xiang Fairy, កញ្ញា Viriya Vuthy, កញ្ញា Leng Leng, កញ្ញា Raksa Neth, កញ្ញា Melia Constantin និងភ្ញៀវកិត្តិយសដទៃទៀតជាច្រើន។

credit:
1. Luke Ding
2. Ly Song (Stellar Picture)

Share This Post: