PR

អំបោះក្រហម ខ្សែភាពយន្តភាគថៃថ្មីរបស់ភីអិនអិន រំលេចឡើងពីសាច់រឿងនៃគ្រួសារអភិជនមួយក្នុងអបិយជំនឿដ៏ងប់ងល់គ្រប់ជំនាន់

BY
Liny Chan
March 9, 2022

ខ្សែភាពយន្តភាគថៃថ្មីរបស់ភីអិនអិន ដែលបានចូលខ្លួនមកបម្រើចំណីអារម្មណ៍ទស្សនិកជនអ្នកទស្សនាជាបន្តទៀតសម្រាប់ដើមខែ មីនា ឆ្នាំ ២០២២ នេះ គឺរឿង អំបោះក្រហម ដែលជាសាច់រឿងថ្មី និងប្លែកជាងមុន។

បណ្តុំតារាសម្តែងល្បីជាច្រើនរូប មានវត្តមានចូលរួមសម្តែងជាតួអង្គនៅក្នុងរឿងនេះ ដែលបង្កើតបានជាសាច់រឿងប្រទាក់ក្រឡាគ្នា ពីមួយឈុតទៅមួយឈុត។ អំបោះក្រហម ខុសប្លែកពីសាច់រឿងមុនៗ ដែលបង្ហាញពីអបិយជំនឿនៅក្នុងគ្រួសារជនជាតិចិនមួយ ដែលវាបានក្លាយជាចំណងបញ្ហាបន្តដល់កូនៗជំនាន់ក្រោយ។ ដោយសារតែ អបិយជំនឿ ទើបធ្វើឲ្យមានគំនុំកើតឡើង និងបណ្តាលឲ្យបែកបាក់ក្នុងគ្រួសារ។

អ្នកស្រី ម៉ីអីង ជាមេគ្រួសារ និងជាភរិយាក្រោយរបស់លោកម៉ា បាននៅបន្តកាន់កាប់ក្នុងគ្រួសារទាំងមូល ក្រោយពីប្តី និងភរិយាដើមបានស្លាប់ទៅ។ ដោយសារតែ គ្រួសារម៉ីអីង ប្រកាន់ភ្ជាប់នូវអបិយជំនឿខាងចិនសែ រហូតធ្វើឲ្យកូនៗត្រូវបែកបាក់គ្នា។ ឡុងវៃ ធំឡើង ក្នុងត្រកូលអភិជនមួយនេះ ហើយត្រូវបញ្ជូនឲ្យទៅរស់នៅបរទេស ទាំងម៉ីអីងត្រូវបង្ខំចិត្តបែកពីកូនប្រុសសំណព្វចិត្ត។ រយៈពេលជាង ១០ ឆ្នាំកន្លងផុតទៅ ឡុងវៃ ពេញកម្លោះ ហើយក៏ត្រឡប់មករស់នៅក្នុងគ្រួសារវិញ ដោយនាំទាំងសង្សារមកជាមួយផង។ ម៉ីអីង ជាម្តាយ ហាក់ដូចជាមិនពេញចិត្តនឹងវត្តមានរបស់សង្សារឡុងវៃទេ ដោយសារតែនាងមិនចេះគោរពច្បាប់នៅក្នុងគ្រួសារ។ សង្គ្រាមម្តាយក្មេក និងអនាគតកូនប្រសារ ចាប់ផ្តើមឡើង រហូតក្នុងគ្រួសារមានបញ្ហា និងរឿងរ៉ាវមិនចេះចប់មិនចេះហើយ។

ដំណើរសាច់រឿង ដែលនឹងបកស្រាយ ក៏ដូចជាបង្ហាញពីចំណងបញ្ហាគ្រួសារអបិយជំនឿមួយនេះ បែបណាទៀតនោះ សូមទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿង អបិយជំនឿ ដែលមានផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២២ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក៕

តួអង្គ សម្តែងនៅក្នុងរឿង អំបោះក្រហម មានដូចជា៖
Nok Sinjai Plengpanich សម្តែងជាតួអង្គ ម៉ីអីង
Poh Natthawut Skidjai សម្តែងជាតួអង្គ ឡុងវៃ

Cris Horwang សម្តែងជាតួអង្គ ស៊ូសី

Chai Chatayodom Hiranyatithi សម្តែងជាតួអង្គ យ៉ាងជុន

Joy Rinlanee Sripen សម្តែងជាតួអង្គ ម៉ីសីង

Tanya Tanyares Engtrakul សម្តែងជាតួអង្គ ចែហ្វឹង
Mae Nisachon Tuamsoongnuen សម្តែងជាតួអង្គ ម៉ីហ្វាំង

និងវត្តមានតារាសម្តែងល្បីៗជាច្រើនរូបទៀត
សូមទស្សនាវីដេអូខាងក្រោម៖

Share This Post: