អង្គការផ្កាយសមុទ្ររៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារីដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលនឹងវត្តមានរបស់កីឡាការនីក្រីក្រចំនួន ៤២០នាក់ មកពីខេត្តចំនួន ៨
- BY
- Liny Chan
- March 10, 2022
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរដល់ទិវាសិទ្ធិនារីអន្តរជាតិ អង្គការផ្កាយសមុទ្រកម្ពុជាបានផ្តល់ ឱកាសដល់កីឡាការនីចំនួន ៤២០នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការប្រកួតបាល់ទាត់កុមារី ដែល នឹងត្រូវធ្វើឡើងនៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា ។ ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។

ចាប់តាំងពីឆ្នាំ២០០៦មក អង្គការផ្កាយសមុទ្រកម្ពុជាបានជួយលើកកម្ពស់សមភាពយេនឌ័រ ដោយ លើកទឹកចិត្តឲ្យស្រ្តីចូលរួមក្នុងវិស័យបាល់ទាត់ ដោយហេតុថា ឱកាសក្នុងការលេងបាល់ទាត់សម្រាប់ កុមារីក្រីក្រនៅកម្ពុជាស្ទើរតែមិនមាន ព្រមជាមួយនឹងផ្នត់គំនិតមិនសមហេតុផល ដែលថាស្ត្រីបង្វិល ជើងក្រានមិនជុំ ។ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ភាពស្មើគ្នារវាងបុរស និង ស្រ្តី អង្គការផ្កាយសមុទ្រកម្ពុជាមានក្តីសោមនស្សរីករាយក្រៃលែងក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត បាល់ទាត់កុមារីលើកទី១២ ដោយមានវត្តមានចូលរួមរបស់កីឡាការនីមកពីខេត្តចំនួន ៨ នៅទូទាំង ប្រទេស ។

លោកស្រី ជួប វិច្ឆិកា ជាប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជាបានសម្តែង ចំណាប់អារម្មណ៍ថា៖ “ការប្រកួតបាល់ទាត់កុមារីនេះគឺជាការប្រកួតដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជា ហើយក៏ជាមោទនភាពដ៏ធំរបស់ពួកយើងផងដែរ ក្នុងការបង្ហាញពីភាពខ្លាំងរបស់ស្ត្រីក្នុងវិស័យកីឡា ។ នៅអង្គការផ្កាយសមុទ្រកម្ពុជា យើងផ្តោតលើការលើកកម្ពស់សិទ្ធិស្ត្រី និងជម្រុញឲ្យពួកគេក្លាយជាអ្នក ដឹកនាំនៅក្នុងសហគមន៍របស់ខ្លួន ។”

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍នេះ ហើយនឹងមានក្រុមចំនួន ៣៥ ចូលរួមប្រកួត ដែលក្នុងនោះរួមមាន៖ ក្រុមកុមារីអាយុក្រោម ១០ឆ្នាំ ក្រោម ១៤ឆ្នាំ និងក្រោម ១៨ឆ្នាំ ។
លោក Erik Lorenz ជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការផ្កាយសមុទ្រកម្ពុជា និងលោកស្រី ពុទ្ធ ធីតា ជាប្រធានក្លឹបបាល់ទាត់បឹងកេត និងជាអនុប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ កុមារី ដែលនឹងចូលរួមជាគណៈអធិបតីថ្លែងសុន្ទរកថាបើកការប្រកួត ។

អំពីអង្គការផ្កាយសមុទ្រ
អង្គការផ្កាយសមុទ្រកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលទទួលបានពានរង្វាន់ និង មានបទពិសោធន៍ជាង ១៥ឆ្នាំ ក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បី ជួយកុមារងាយរងគ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ កិច្ចគាំទ្រ ផ្តោតលើសហគមន៍របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ជា ច្រើនឆ្នាំ ក្នុងការធ្វើការជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយ និរន្តរភាពនៅក្នុងរាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។
សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០នាក់ តាមរយៈកម្មវិធី អប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូល រៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋ បាន ។ សិស្សទាំងអស់ទទួលបានការឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកញ្ចប់ អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រនៅសាលារៀន ។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យ ទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។
ការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំង ស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផល ដែលធ្វើឲ្យពួកយើងធ្វើការ ជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចផ្សេងៗ ដើម្បីធានា បានថាគ្មានគម្រោងណាមួយត្រូវដំណើរតែឯកឯងនោះទេ ។ អង្គការផ្កាយសមុទ្រកម្ពុជាធ្វើការជាមួយ នឹងអ្នកទទួលផលចំនួន ៣,០០០នាក់ ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និងជួយរក ការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភពចំណូលមួយជាក់លាក់ ។

- Share This Post:






