ខ្មែរណូត

ស្វែងរក

  • PR

    ស្មាតហ្វូន Mi 8 Lite និង Mi 8 Pro របស់ក្រុមហ៊ុន Xiaomi បាននាំមកនូវបច្ចេកវិទ្យាថតរូប និងការច្នៃប្រឌិតដែលមានគុណភាពខ្ពស់មុនពេលថ្ងៃបុណ្យ Christmas ឈានចូលមកដល់

    BY Khmernote Media November 9, 2018
    ស្មាតហ្វូន Mi 8 Lite និង Mi 8 Pro របស់ក្រុមហ៊ុន Xiaomi បាននាំមកនូវបច្ចេកវិទ្យាថតរូប និងការច្នៃប្រឌិតដែលមានគុណភាពខ្ពស់មុនពេលថ្ងៃបុណ្យ Christmas ឈានចូលមកដល់

    តាមប្រភពព័ត៌មានទទួលបានៅថ្ងៃទី08 ខែវិច្ឆិកា ឆ្នាំ2018, ភ្នំពេញ, ប្រទេសកម្ពុជា៖ Xiaomi ដែលជាក្រុមហ៊ុនឈានមុនគេផ្នែកបច្ចេកវិទ្យាសាកលលោក បានប្រកាសចេញនូវស្មាតហ្វូន Mi 8 Lite និង Mi 8 Pro ជាផ្លូវការនាថ្ងៃនេះក្នុងប្រទេសកម្ពុជា ដោយផ្តល់ឲ្យអ្នកប្រើប្រាស់នូវជម្រើសកាន់តែច្រើនដើម្បីរីករាយនឹងលក្ខណៈពិសេសបំផុតពីស៊េរីស្មាតហ្វូន Mi 8។

    ទាំងអស់នេះបានផុសលេចឡើងតាមរយៈការងាររបស់លោក Claude Monet ដែលជាអ្នកអារម្មណ៍និយមជនជាតិបារាំងដ៏ល្បីល្បាញ ដែលគំនូររបស់លោកមានភាពល្បីរន្ទឺដោយបាននាំមកនូវប្រសិទ្ធភាពនៃពន្លឺលើពណ៌ធម្មជាតិ។ ស្មាតហ្វូន Mi 8 Lite និង Mi 8 Pro បង្ហាញនូវបច្ចេកវិទ្យាកញ្ចក់ប្រភេទថ្មីដែលមានពណ៌ឆ្លុះដូចកញ្ចក់។

    លោក Jonh Chen ដែលជានាយកក្រុមហ៊ុន Xiaomi ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍បានប្រាប់ឲ្យដឹងថា៖ ក្រុមហ៊ុន Xiaomi បាននាំចេញស្មាតហ្វូនច្រើនជាង ១០០លាន គ្រឿង នៅក្នុងឆ្នាំនេះ ដោយឡែកស៊េរីស្មាតហ្វូន Mi 8 បាននាំចេញសរុបលើសពី ៦លានគ្រឿង ដែលជាការចូលរួមចំណែកយ៉ាងធំធេងនៅក្នុងភាពជោគជ័យនេះ។ យើងខ្ញុំមានក្តីរំភើបដែលនាំយកស្មាតហ្វូនស៊េរីទំនើបនេះមកប្រទេសកម្ពុជាមុនពេលថ្ងៃបុណ្យ Christmas ឈានចូលមកដល់ ។ ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត និងការថតរូបដ៏មានថាមពលរបស់ខ្លួន ស្មាតហ្វូនស៊េរីនេះគឺជាដៃគូដ៏សាកសមសម្រាប់ការអបអរសាទរផ្សេងៗនៅក្នុងរដូវកាលនេះ។

    Mi 8 Lite សម្រាប់ការលេងហ្គេម និងការថតរូបដ៏អស្ចារ្យ
    បំពាក់មកជាមួយកាមេរ៉ាទំហំ 24 megapixels, sensor ខាងមុខ Sony IMX576 ដែលបំពាក់លើទូរសព្ទ Mi 8 Lite អាចចាប់យករូបភាពបានច្បាស់បំផុតដែលមិនធ្លាប់មានពីមុន។ នៅក្នុងស្ថានភាពពន្លឺខ្សោយ sensor នឹងប្រើនូវបច្ចេកវិទ្យា Super Pixel ដើម្បីចាប់ច្របាច់នូវព័ត៌មាននៃ pixel 4 ឲ្យក្លាយទៅជា pixel ធំមួយ ធ្វើឲ្យរូបភាពកាន់តែច្បាស់ ជាពិសេសនៅទីតាំងក្នុងអគារ។ ចំណែកឯទូរសព្ទ Mi 8 វិញ នៅខាងក្រោយបានបំពាក់មកជាមួយកាមេរ៉ាភ្លោះដែលប្រើបច្ចេកវិទ្យា AI និងប្រើ sensor Sony IMX363 ជា sensor ចំបងរបស់ខ្លួន ជាងនេះទៅទៀត វាបានភ្ជាប់មកជាមួយ pixel ទំហំធំដល់ទៅ 1.4µm សម្រាប់ចាប់រូបភាពជាមួយសម្លេងតិច និងប្រើនូវមុខងារ Dual Pixel Autofocus ដើម្បីចាប់យកគោលដៅរូបភាពបានលឿន ដែលមិនធ្វើឲ្យអ្នកខកខានក្នុងការចាប់យករូបភាពដែលអ្នកពេញចិត្ត។

    Hardware កាមេរ៉ាដែលមានគុណភាពខ្ពស់គឺជាគូរទៅនឹងមុខងារ AI ដែលជាបច្ចេកវិទ្យាឈានមុខគេរបស់ក្រុមហ៊ុន Xiaomi ហើយរួមផ្សំទៅនឹងជម្រើសថ្មីដែលបានកែច្នៃដើម្បីសម្រេចបាននូវការរចនាដ៏ស៊ីវីល័យ។ ទន្ទឹមនឹងនេះ អេក្រង់របស់ទូរសព្ទ Mi 8 Lite អាចបញ្ចេញនូវពណ៌ផ្សេងៗដែលស៊ីទៅនឹងស្ថានភាពនានានៅពេលថតរូប selfies ដោយចាំងបំភ្លឺមុខជាមួយនឹងពណ៌ដែលត្រូវគ្នាយ៉ាងឆ្លាតវៃ ដើម្បីធ្វើឲ្យការថតរូប selfies កាន់តែស្រស់ស្អាត។

    ទូរសព្ទ Mi 8 Lite បានប្រើប្រាស់នូវបន្ទះឈីប SnapdragonTM 660 SoC របស់ Qualcomm® ជាមួយ Artificial Intelligence Engine (AIE) ដ៏មានថាមពលរបស់ Qualcomm®។ Mi 8 Lite ក៏បានប្រើនូវមុខងារសម្លេង Mi Sound ថ្មី ជាមួយនឹងការ upgrade ប្រព័ន្ធ DSP (digital signal processing) ដើម្បីធ្វើឲ្យសម្លេងកាន់តែល្អប្រសើរ។

    ទូរសព្ទ Mi 8 Pro បន្ថែមនូវមុខងារ futuristic pressure-sensitive សម្រាប់ដោះសោរអេក្រង់ដោយស្កេនស្នាមម្រាមដៃ
    Mi 8 Pro បានបោះជំហានទៅមុខមួយកម្រិតទៀត ដោយបានបន្ថែមនូវមុខងារ futuristic pressure-sensitive សម្រាប់ោះសោរអេក្រង់ដោយស្កេនម្រាមដៃ។ វាមានលក្ខណៈខុសពីបច្ចេកវិទ្យាដោះសោរអេក្រង់ដោយស្កេនម្រាមដៃដទៃទៀត ដែលត្រូចំណាយថាមពលដោយផ្តិតម្រាមដៃទៅនឹងកញ្ចក់ឲ្យជាប់ ដើម្បីមើលថា ថាតើម្រាមដៃបានស្កេនជាប់រឺនៅ។ ប៉ុន្តែសម្រាប់ pressure sensor វិញ គឺដោយគ្រាន់តែចុចបើកដំណើរការនៃមុខងារនោះ ហើយដាក់ម្រាមដៃលើអេក្រង់ វាគឺដំណើរការយ៉ាងលឿន និងកាត់បន្ថយថាមពលទៀតផង។

    មកដល់ប្រទេសកម្ពុជាឆាប់ៗនេះ

    ទូរសព្ទ Mi 8 Lite and Mi 8 Pro នឹងដាក់លក់នៅថ្ងៃទី10 ខែវិច្ឆិកា ខាងមុខនេះ ។ ជាចុងក្រោយទូរសព្ទ Mi 8 Lite មានជម្រើស 2 ពណ៌ គឺពណ៌ខៀវ (Aurora Blue) និងពណ៌ខ្មៅ (Midnight Black) ដោយមាន 2 version: 4GB + 64GB តម្លៃ 259ដុល្លារ និង 6GB + 128GB តម្លៃ 299ដុល្លារ។ ដោយឡែក ទូរសព្ទ Mi 8 Pro មានតែមួយពណ៌គត់ គឺពណ៌ Transparent Titanium និងមានតែ 1 version ប៉ុណ្ណោះគឺ 8GB + 128GB តម្លៃ 599ដុល្លារ។

    ព័ត៌មានបន្ថែម៖
    About Xiaomi: http://blog.mi.com/en/

    Mi 8 Lite images
    Mi 8 Lite spec sheet

    អំពីក្រុមហ៊ុន Xiaomi
    ក្រុមហ៊ុន Xiaomi ត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ2010 ហើយបានចុះបញ្ជីនៅទីផ្សារភាគហ៊ុនហុងកុង (Hong Kong Stock Exchange) នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ (1810.HK)។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ិនធើណិត ដែលមានផលិតទូរសព្ទស្មាតហ្វូន និងអង្គរឹងឆ្លាតវៃ (smart hardware) ដោយតភ្ជាប់ជាមួយ loT platform របស់ខ្លួន។

    ជាមួយទស្សនៈនៃការរាប់អានមិត្តជាមួយអ្នកប្រើប្រាស់របស់ខ្លួន និងជា “ក្រុមហ៊ុនអស្ចារ្យបំផុត” នៅក្នុងបេះដូងនៃអ្នកប្រើប្រាស់របស់ខ្លួន ក្រុមហ៊ុន Xiaomi បានប្តេជ្ញាចិត្តដើម្បីបន្តធ្វើការច្នៃប្រឌិតថ្មីដោយផ្តោតសំខាន់ទៅលើគុណភាព និងប្រសិទ្ធភាព។ ក្រុមហ៊ុនកំពុងបន្តបង្កើតនូវផលិតផលអស្ចារ្យជាមួយតម្លៃដ៏ស្មោះត្រង់ ដើម្បីឲ្យអ្នកទាំងអស់គ្នានៅក្នុងពិភពលោកអាចរីករាយនឹងជីវិតដ៏ល្អប្រសើរតាមរយៈបច្ចេកវិទ្យាដែលឆ្នៃប្រឌិតថ្មី។

    ក្រុមហ៊ុន Xiaomi បច្ចុប្បន្នគឺជាក្រុមហ៊ុនម៉ាកសញ្ញាស្មាតហ្វូនធំជាងគេលំដាប់ថ្នាក់លេខ 4 លើពិភពលោក ហើយបានបង្កើតនូវ loT platform អ្នកប្រើប្រាស់ធំជាងគេលើពិភពលោក ជាមួយនឹងឧបករណ៍ឆ្លាតវៃ (smart devices) ច្រើនជាង 100 លាន គ្រឿង (ដោយមិនរាប់បញ្ចូល smartphones និង laptops ឡើយ) ដែលបានតភ្ជាប់ជាមួយ platform របស់ខ្លួន។ នាពេលបច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុន Xiaomi មានលក់នៅតាមតំបន់ និងប្រទេសចំនួនជាង ៧០ប្រទេស នៅទូទាំងពិភពលោក និងមានកន្លែងឈរជើងឈានមុខគេក្នុងទីផ្សារជាច្រើនទៀតផង។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay