PR

ឃើញមានវត្តមានសុទ្ធតែតារាម៉ូដែលជាច្រើនរូប ចូលរួមក្នុងកម្មវិធីសម្ភោធម៉ាកនាឡិកាដៃថ្មីរបស់ក្រុមហ៊ុន Watch Empire

BY
Liny Chan
March 15, 2022

កាលពីថ្ងៃទី ១២ ខែមិនា ឆ្នាំ ២០២២ ក្រុមហ៊ុន Watch Empire បានបើកសម្ភោធម៉ាកនាឡិកាដៃដែលទើបតែបាននាំចូលនិងដាក់លក់ជាផ្លូវការក្នុងពេលថ្មីៗនេះចំនួន ៤ ម៉ាកក្នុងពេលតែមួយ ជាពិសេសម៉ាកទាំង ៤ នេះសុទ្ធសឹងតែជាម៉ាកល្បីៗលំដាប់ថ្នាក់អន្តរជាតិតែម្ដង ជឿថាអ្នកនិយមខាង Fashion ប្រាកដជាបានស្គាល់និងធ្លាប់បានប្រើប្រាស់នូវម៉ាកយីហោមួយនេះពីមុនមកទោះបីជាផលិតផលផ្សេងគ្នាក៏ដោយ ជាក់ស្ដែងម៉ាកទាំងនោះមានដូចជា Tommy Hilfiger មកពីប្រទេសសហរដ្ធអាមេរិក, Lacoste មកពីប្រទេសបារាំង, Ferrari ប្រទេសអ៊ីតាលី និងម៉ាក Olivia Burton មកពីប្រទេសអង់គ្លេស។

អ្វីដែលគូរអោយចាប់អារម្មណ៌និងធ្វើអោយកម្មវិធីនេះកាន់តែមានភាពអធិកអធមនោះ គេសង្គេតឃើញថាមានវត្តមានតារាម៉ូដែលជូរមុខជាច្រើនរូបបានចូលរួមជាភ្ញៀវសំខាន់នៅក្នុងពិធី ជាក់ស្ដែងមានដូចជា៖

• កញ្ញា គួយ ចាន់ដានិច្ច
• លោក ឯម រាម
• កញ្ញា សេង រដ្ធា
• កញ្ញា ហង់ សូរីយ៉ាន់
• គញ្ញា ចាន់ គង់ការ
• ជាពិសេសគឺលោក ទឹម ជីវ៉ា ដែលលោកគឺជាទូតសុឆន្ទៈរបស់ម៉ាកទាំង ៤ នេះផ្ទាល់តែម្ដង

ចង់ដឹងថាទិដ្ធភាពនៃការអញ្ចើញចូលរូមរបស់ពូគគាត់ខាងលើនេះមានភាពអធិកអធមប៉ុណ្ណានោះ តោះទៅមើលរូបភាពនិងវីដេអូខ្លះអំពីកម្មវិធីនោះទាំងអស់គ្នា។

Share This Post: