ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសវៀតណាមរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣៥៣,៩៦២ ករណី ដែលនាំឱ្យការឆ្លងសរុបមានដល់ ៧,០៩៤,៨៦៩ ករណី

    BY autoadmin March 18, 2022
    ប្រទេសវៀតណាមរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣៥៣,៩៦២ ករណី ដែលនាំឱ្យការឆ្លងសរុបមានដល់ ៧,០៩៤,៨៦៩ ករណី

    ប្រទេសវៀតណាមកាលពីយប់ថ្ងៃព្រហស្បតិ៍ បានកត់ត្រាករណីជំងឺ Covid-19 ក្នុងស្រុកចំនួន ៣៥៣,៩៦២ ករណី ដែលក្នុងនោះមានជាង ១៧៥,០០០ ករណី គឺជាការរកឃើញពីថ្ងៃមុន ចេញពីខេត្ត Vinh Phuc និង Hai Duong ហើយទើបតែបានបន្ថែមទៅក្នុងទិន្នន័យជាតិ។ ដូច្នេះចំនួនសរុបនៃការឆ្លងនៅក្នុងរលកទី៤ ចាប់តាំងពីចុងខែមេសាឆ្នាំមុន បានកើនឡើងដល់ ៧,០៩៤,៨៦៩ ករណី។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីថ្មីខ្ពស់បំផុតគឺទីក្រុង Hai Duong ដែលមាន ១៦០,៧៣៤ ករណី ទីក្រុងហាណូយមាន ២៥,៣១១ ករណី និង Vinh Phuc មាន ២៣,៨៤៥ ករណី។

    ជាមួយគ្នានេះដែរ ការស្លាប់ចំនួន ៧៦ ករណី ក៏ត្រូវបានបន្ថែមទៅក្នុងមូលដ្ឋានទិន្នន័យជាតិកាលពីថ្ងៃព្រហស្បតិ៍ផងដែរ រួមទាំង ៧ នាក់ នៅទីក្រុងហាណូយ និង ២ នាក់ នៅទីក្រុងហូជីមិញ។ ចំនួនអ្នកស្លាប់សរុបមកទល់ពេលនេះ គឺមានសរុប ៤១,៦៨៣ ករណី ឬប្រហែល ០.៦ ភាគរយ នៃការឆ្លងមេរោគទាំងអស់។ ទន្ទឹមនឹងនេះដែរ មនុស្សចំនួន ៧៦.៦ លាននាក់ ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ខណៈដែលមនុស្ស ៤៤.៩ លាននាក់ បានទទួលការចាក់វ៉ាក់សាំង Covid-19 លើកទី៣ របស់ពួកគេរួចហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNExpress

    Share This Post: