កូវីដ-១៩
ក្រសួងរកឃើញអ្នកឆ្លងថ្មី 117នាក់ (ករណីនាំចូល 09នាក់ និងឆ្លងសហគមន៍ 108នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 116នាក់
BY Khmernote Media
March 19, 2022
នៅថ្ងៃទី19 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 117នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 108នាក់ និងករណីនាំចូល 09នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 116នាក់ និងមានអ្នកបាត់បង់ជីវិតចំនួន ០១នាក់(ក្នុងនេះមិនបានចាក់វ៉ាក់សាំងចំនួន 01នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 134,៨៨៩ នាក់, ករណីជាសះស្បើយសរុប 130,៨០៤ នាក់ និងស្លាប់សរុប 3,0៥០ នាក់៕
