ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រសួងរកឃើញអ្នកឆ្លងថ្មី 99នាក់ (ករណីនាំចូល 07នាក់ និងឆ្លងសហគមន៍ 92នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 82នាក់

    BY Khmernote Media March 21, 2022
    ក្រសួងរកឃើញអ្នកឆ្លងថ្មី 99នាក់ (ករណីនាំចូល 07នាក់ និងឆ្លងសហគមន៍ 92នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 82នាក់

    នៅថ្ងៃទី21 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 99នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 92នាក់ និងករណីនាំចូល 07នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 82នាក់ និងមានអ្នកបាត់បង់ជីវិតចំនួន ០១នាក់(ក្នុងនេះមិនបានចាក់វ៉ាក់សាំងចំនួន 0នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,085 នាក់, ករណីជាសះស្បើយសរុប 131,038 នាក់ និងស្លាប់សរុប 3,052 នាក់៕

    Share This Post: