Huawei នៅតែជាជើងខ្លាំងឈរនៅលំដាប់កំពូលក្នុងការនាំចេញស្មាតហ្វូនក្នុងទីផ្សារពិភពលោក
ភ្នំពេញ ថ្ងៃទី 12 វិច្ឆិកា ឆ្នាំ 2018 ៖ ទោះបីជាទីផ្សារស្មាតហ្វូនពិភពលោក បន្តធ្លាក់ចុះក្នុងឆ្នាំ 2018 ក្រុមហ៊ុន Huawei នៅតែឈរតំណែងលេខ 2 ក្នុងការនាំចេញស្មាតហ្វូនទៅក្នុងទីផ្សារពិភពលោក ពីរត្រីមាសជាប់ៗគ្នានៅក្នុងឆ្នាំ 2018 ដែលអាចយកឈ្នះក្រុមហ៊ុន Apple ដោយយោងតាមក្រុមហ៊ុនវិភាគទីផ្សារស្មាតហ្វូន IDC IHS Markit និង Counterpoint ។
មូលហេតុចម្បង់ដែលធ្វើឲ្យ Huawei នៅតែឈរលើតំណែងលេខ 2 ក្នុងត្រីមាសទីពីរនិងទីបី ឆ្នាំ 2018នេះ ដោយសារតែ Huawei បានខិតខំប្រឹងប្រែងក្នុង ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ផលិតផល ការបង្កើតបច្ចេកវិទ្យាថ្មីៗគ្មានគូរប្រៀប បន្ទះឈីប និងបច្ចេកវិទ្យាឆ្លាតវៃ AI។
ក្រុមហ៊ុន IDC បានបង្ហាញថា ការនាំចេញស្មាតហ្វូនក្នុងត្រីមាសទី 3 មានចំនួន 355.2 លានគ្រឿង ដែលមានការធ្លាក់ចុះ 6% បើប្រៀបធៀបទៅនិងការនាំចេញនៅឆ្នាំមុនៗ។ មិនតែប៉ុណ្ណោះ វានៅតែបន្តធ្លាក់ចុះនៅត្រីមាសទី 4។ ប៉ុន្តែក្រុមហ៊ុន Huawei នៅតែមានសន្ទុះនៃការលក់និងការនាំចេញទៅក្នុងទីផ្សារ ដែលបាននាំចេញចំនួន 53 លានគ្រឿង និងចាប់បានចំណែកទីផ្សារស្មាតហ្វូនពិភពលោក 14.6%។
Huawei ត្រកូល Nova ត្រកូល P និង ត្រកូល Mate នៅតែមានការគាំទ្រយ៉ាងខ្លាំងទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ ត្រកូល Mate20 ដែលទើបតែសម្ពោធនិងចេញលក់ជាផ្លូវការនៅពាក់កណ្តាលខែតុលានេះ មានការកម្មង់ទិញច្រើនលើសលប់គួរឲ្យកត់សម្គាល់ ជាពិសេសនៅក្នុងទីផ្សារកម្ពុជាវិញ ម៉ូដែលនេះបានធ្វើឲ្យកក្រើកទីផ្សារស្មាតហ្វូននិងមានការកម្មង់ទិញលក់ទីមួយអស់មុនកាលកំណត់ក្នុងរយះពេលខ្លី៕





