កូវីដ-១៩
ក្រសួងរកឃើញអ្នកឆ្លងថ្មី 63នាក់ (ករណីនាំចូល 02នាក់ និងឆ្លងសហគមន៍ 61នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 55នាក់
BY Khmernote Media
March 24, 2022
នៅថ្ងៃទី24 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 63នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 61នាក់ និងករណីនាំចូលចំនួន 02នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 55នាក់ និងមានអ្នកបាត់បង់ជីវិតចំនួន 02នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង 02នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,285 នាក់, ករណីជាសះស្បើយសរុប 131,216 នាក់ និងស្លាប់សរុប 3,054 នាក់៕
