ខ្មែរណូត

ស្វែងរក

  • PR

    នីកូ និង សូលីកា ចាប់ដៃគ្នាថតរឿងខ្នាតធំលើកដំបូងផ្ទុះការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន

    BY Liny Chan March 30, 2022
    នីកូ និង សូលីកា ចាប់ដៃគ្នាថតរឿងខ្នាតធំលើកដំបូងផ្ទុះការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន

    ទស្សនិកជនទាំងអស់គ្នាប្រាកដជាបានជ្រាបច្បាស់ហើយថានីកូនិងសូលីកាគឺជាដៃគូសម្តែងដ៏
    ស័ក្តសម បំផុតជិតមួយទសវត្សមកហើយ រាល់ការសម្តែងរបស់អ្នកទាំងពីរតែងតែធ្វើអោយទស្សនិកជន ដក់ជាប់អារម្មណ៍ បង្កើតនូវស្នាមញញឹមរឺទឹកភ្នែក តាមការសម្តែងរបស់អ្នកទាំងពីរជានិច្ច ។
    ថ្មីៗនេះដៃគូសម្តែងទាំងពីរបានចាប់ដៃគ្នា សម្តែងក្នុងរឿងខ្សែភាពយន្តខ្នាតធំមួយរឿងដែលកំពុងផ្ទុះការ
    គាំទ្រយ៉ាងខ្លាំងពីសំណាកមហាជនគឺរឿង ស្នេហ៍គឺជាចម្លើយ

    រឿងស្នេហ៍គឺជាចម្លើយគឺជារឿងបែប មនោសញ្ចេតនា ស្នេហា ការងារ កំប្លែង និងអោយតំលៃលើមិត្តភាព អាចនិយាយបានថាសាច់រឿងល្អមើលប្លែក ។ ក្រៅពីលោកនីកូនិងអ្នកនាងសូលីកាក៏មានការចូលរួមពីតារា សម្តែង ល្បីៗជាច្រើនរូបទៀតដូចជា កញ្ញា មីណា លោក យ៉ារ៉ូ និង កញ្ញា ប៊ីម៉ូ មកពី ក្រុម 2themoon ថែមទៀតផង ។ រឿងស្នេហ៍គឺជាចម្លើយ បានសម្ពោធជាផ្លូវការអោយចាក់បញ្ចាំង គ្រប់រៀង ភាពយន្ត កាលពីថ្ងៃទី ២៥ ខែមីនា កន្លងមកនេះក្រោមការចូលរួមពីសំណាកភ្ញៀវកិត្តិយស និងតារាល្បីៗ ជាច្រើន រូបផងដែរ ។

    តោះទៅមើល វីដេអូ អ្នកទស្សនាទាំងអស់គ្នា គេនិយាយយ៉ាងម៉េចខ្លះបន្ទាប់ពីទស្សនារួច អ្នកខ្លះរមួលខ្លួនតាមតួសម្តែង អ្នកខ្លះសើចឡើងហៀរទឹកភ្នែក: ចុចLinkខាងក្រោមទៅមើលវីដេអូទាំងអស់គ្នា៖
    https://www.facebook.com/3funchannelcambodia/videos/340625901418258

    Share This Post:
    MPO4D jitutoto mpo4d Mpoplay