ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកស្គាល់ពីអាហារចំនួន ៦ មុខ ជួយកាត់បន្ថយស្ត្រេស ហើយថែមទាំងល្អចំពោះសុខភាព

    BY autoadmin April 2, 2022
    មកស្គាល់ពីអាហារចំនួន ៦ មុខ ជួយកាត់បន្ថយស្ត្រេស ហើយថែមទាំងល្អចំពោះសុខភាព

    នៅក្នុងសង្គមយើងបច្ចុប្បន្ននេះ មានបងប្អូនជាច្រើនតែងជួបនៅបញ្ហាដែលបណ្តាលអោយមានអារម្មណ៍ស្ត្រេសគិតច្រើន រហូតក្លាយទៅជាជម្ងឺបាក់ទឹកចិត្ត ហើយតែងជ្រើសយកវិធីទៅជួបពេទ្យផ្នែកជម្ងឺផ្លូវចិត្តដើម្បីទទួលការព្យាបាល។ នៅក្នុងខណៈពេលនេះដែរការទទួលទានអាហារមួយចំនួនក៏មានចំណែកក្នុងការកាត់បន្ថយការស្ត្រេសបានដូចគ្នា ដូច្នេះថ្ងៃនេះដែរយើងមានអាហារទាំង៦ដែលមានចំណែកជួយកាត់បន្ថយភាពស្ត្រេស ថែមទាំងជួយដល់សុខភាពទៀតផង បងប្អូនអាចទទួលទានដូចខាងក្រោម៖

    1/គ្រាប់ចន្ទីលីង

    គ្រាប់ចន្អីសំបូរទៅដោយសារធាតុដែក ដោយសារធាតុនេះមានប្រយោជន៍ខ្លាំងចំពោះអ្នកជម្ងឺបាក់ទឹកចិត្ត ព្រោះមានការពិសោធន៍ឃើញថា កាលណារាងកាយខ្វះជាតិដែក និងបណ្តាលអោយអ្នកជម្ងឺបាក់ទឹកចិត្តកាន់តែមានអាការៈធ្ងន់ធ្ងរជាងមុន ថែមទាំងបណ្តាលអោយរាងកាយកើតនៅអារម្មណ៍ស្ត្រេស គិតច្រើន អារម្មណ៍ខ្វាយខ្វល់បានដោយងាយ។

    2/ពោត

    ពោតសំបូរទៅដោយសារធាតុកាបូអ៊ីត្រាត ដែលសារធាតុដ៏មានចំណែកជួយដល់ ខួរក្បាល ទើបជួយកាត់បន្ថយការគិតច្រើន អារម្មណ៍ខ្វាយខ្វល់ និងអាម្មណ៍ស្ត្រេសបានទៀតផង។

    ៣/ផ្សិត

    ផ្សិតសំបូរទៅដោយសាធាតុកាល់ស្យូមខ្ពស់ ដែលជួយកាត់បន្ថយការស្ត្រេសបាន ដែលសារធាតុកាល់ស្យូមជួយជំរុញអោយរាង្គកាយបញ្ចេញអ័រម៉ូនអេនដូហ្វិនដែលជាអ័រម៉ូននៃក្តីសុខ  និងកាត់បន្ថយអារម្មណ៍តានតឹងបានទៀតផង។

    ៤/ត្រកួន

    នៅក្នុងត្រកួន ព្រមទាំងបន្លែបៃតងមួយចំនួនទៀតដូចជា ខាត់ណា ផ្កាខាត់ណាខៀវ ផ្ទី ស្លឹកបាស សុទ្ធតែជាបន្លែដែលសំបូរទៅដោយសារធាតុហ្វូឡិក ដែលសារធាតុនេះជួយកាត់បន្ថយ អាការៈនៃអ្នកជម្ងឺបាក់ទឹកចិត្តបាន ដូច្នេះបងប្អូនគួរទទួលទានបន្លែខៀវអោយបានច្រើនៗ។

    ៥/ផ្កាមេអំបៅ

    ផ្កាមេអំបៅមានសារធាតុដែលជួយអោយគេងលក់ស្រួលថែមទាំងជួយអោយអារម្មណ៍ស្រស់ស្រាយកាត់បន្ថយការគិតច្រើន ដោយផ្កាមេអំបៅនេះដែរក៏កំពុងតែមានការពេញនិយមទទួលទានជាភេសជ្ជៈដែលមានឈ្មោះថា តែមេអំបៅ នេះឯង។

    ៦/ផ្លែមៀន

    ការទទួលទានមានច្រើនជួយអោយមានអារម្មណ៍ល្អ ជួយអោយមានអារម្មណ៍ស្រស់ស្រាយថែមទាំងមានរសជាតិផ្អែមឆ្ងាញ់ត្រជាក់ចិត្តផងដែរ។

     

    ប្រភព៖ sanook

    បកប្រែអត្ថបទដោយ៖ Bee

    Share This Post: