សាំងឡើងថ្លៃណាស់មែនទេ តោះមកដឹងពីវិធីសន្សំសំចៃសាំង អនុវត្តហើយនឹងឃើញផលពិតៗ
- BY
- autoadmin
- April 4, 2022
ដោយសារតែបញ្ហាសាំងឡើងថ្លៃនាពេលបច្ចុប្បន្ននេះ មនុស្សម្នាជាច្រើនជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុដែលបង្ខំឱ្យពួកគេត្រូវកាត់បន្ថយចំណាយ។ យ៉ាងណាមិញ ថ្ងៃនេះដែរយើងមានក្បួនសន្សំសំចៃសាំងដែលអាចឃើញផលពិតៗមកចែករំលែកដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាឱ្យបានដឹង ដូចខាងក្រោម៖

១.ត្រួតពិនិត្យខ្យល់កង់ឡាន
គួរឆែកពិនិត្យមើលនិងបន្ថែមខ្យល់កង់ឡាន ខណៈពេលដែលសំបកកង់មិនក្តៅពេក រឺមុនពេលដែលត្រូវចេញដំណើរ ដោយសារតែសម្ពាធខ្យល់ធូរពេកក៏អាចធ្វើឲ្យរថយន្តស៊ីសាំងផងដែរ ព្រោះត្រូវប្រើកម្លាំងខ្លាំងជាងមុន ដើម្បីឲ្យរថយន្តបើកទៅមុខ។
២.បេីកបរដោយល្បឿនថេរ មិនកន្ត្រាក់
ការជាន់នៅល្បឿនខ្លាំង រឺជាន់កប់ៗល្បឿន នឹងធ្វើអោយសាំងត្រូវបានស្រូបបញ្ចូលទៅកាន់ប្រព័ន្ធបង្កើនល្បឿនទៅតាមកម្លាំងនៃការប្រើល្បឿនរបស់យើង កាន់តែជាន់កាន់តែសុីសាំងនេះឯង។
៣.ប្រើប្រព័ន្ធ GPS
ការប្រើ GPS អោយជួយនាំផ្លូវនិងស្វែងរកគោលដៅដែលចង់ទៅជៀសវាងបញ្ហាកកស្ទះចរាចរណ៍ រឺជៀសវាងបញ្ហាវង្វេងផ្លូវ។
៤.យកសម្ភារៈដែលមិនចាំបាច់ចេញ
ដោយសារតែទំងន់នៃសម្ភារៈក្នុងឡានក៏ជាកត្តាមួយនៃការធ្វើអោយឡានត្រូវការបង្កើនល្បឿនច្រើនដល់២០% ប្រសិនបើធៀបទៅនឹងឡានដែលមិនដឹកសម្ភារៈរឺរបស់ធ្ងន់។
៥.ជៀសការជាន់ហ្រ្វាំងញឹកញាប់
ការជាន់ហ្វ្រាំងញឹកញាប់ ធ្វើអោយគ្រឿងយន្តត្រូវការស្រូបយកបរិមាណសាំងច្រើនទៅៗទៅតាមការជាន់ហ្វ្រាំង ប្រសិនបើប្រទះឃើញផ្លូវខាងមុខកំពុងតែស្ទះគួរបន្ថយល្បឿនពីចំងាយដើម្បីកាត់បន្ថយការជាន់ហ្រ្វាំង។
៦. មុននិងក្រោយដល់ដូចគ្នា
ជាការពិតណាស់សម្រាប់បងប្អូនអ្នកបើកបរ ប្រសិនបើប្រកាន់ខ្ចាប់ប្រយោគមួយនេះ នោះនឹងធ្វើអោយបងប្អូនមិនត្រូវការបើកក្នុងល្បឿនលឿងពេកទេ ត្រឹម (៤០ទៅ៥០គីឡូម៉ែត្រក្នុងមួយម៉ោង) ជាអត្រាដែលជួយសន្សំសំចៃបានច្រើនបំផុតថែមទាំងមានសុវត្ថិភាពទៀតផង។
៧. ការបិទម៉ាសុីនត្រជាក់ឡានក៏អាចជួយបាន
មុននឹងបើកឡានចេញដំណើរគួរតែបើកកញ្ចក់ឡានបន្តិចដើម្បីអោយខ្យល់ចេញចូល និងកាត់បន្ថយកម្តៅក្នុងឡានមុននឹងបើកម៉ាសុីនត្រជាក់ ប្រសិនបើបងប្អូនធ្វើបែបនេះអាចសន្សំសំចៃសាំងបានដល់ទៅ ១០-២០%ឯណោះ៕



ប្រភព៖ thairath
អត្ថបទ៖ Bee
- Share This Post:






