កូវីដ-១៩
ក្រសួងរកឃើញអ្នកឆ្លងកូវីដថ្មី 30នាក់ (ឆ្លងក្នុងសហគមន៍ទាំងអស់) និងអ្នកជាសះស្បើយ 127នាក់
BY Khmernote Media
April 5, 2022
នៅថ្ងៃទី05 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 30នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 30នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 127នាក់ និងមានអ្នកបាត់បង់ជីវិតចំនួន 01នាក់ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,812 នាក់, ករណីជាសះស្បើយសរុប 132,328 នាក់ និងស្លាប់សរុប 3,055 នាក់៕
