ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹករយៈពេល៤ម៉ោង នៅផ្លូវមួយខ្សែនេះ ក្នុងសង្កាត់ទួលសង្កែ

    BY Khmernote Media April 10, 2022
    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹករយៈពេល៤ម៉ោង នៅផ្លូវមួយខ្សែនេះ ក្នុងសង្កាត់ទួលសង្កែ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លី ដើម្បីអនុវត្តគម្រោងកាត់ភ្ជាប់នាឡិកាទឹកថ្មីទំហំ១ ០០មម នៅលើចិញ្ចើមផ្លូវលេខ៦០០R ចាប់ពីផ្លូវលេខ២៥៥CC ដល់ផ្លូវលេខ៦០០RC ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

    ការងារកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ម៉ោង គឺចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់ និងអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។

    អាស្រ័យហេតុនេះ សូមលោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័នរោងចក្រ​ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្ដីអនុគ្រោះ ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

    Share This Post: