ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីជនសង្ស័យជិះឡានស្លាកលេខកម្ពុជាចុះលួចម៉ូតូក្នុងបុរី ពេលនេះស្នងការរាជធានីភ្នំពេញ ឆ្លើយតបក្នុង Comment ៉ជំនាញកំពុងសហការស្រាវជ្រាវហេីយ​ សូមអរគុណ”

    BY Khmernote Media April 9, 2022
    ករណីជនសង្ស័យជិះឡានស្លាកលេខកម្ពុជាចុះលួចម៉ូតូក្នុងបុរី ពេលនេះស្នងការរាជធានីភ្នំពេញ ឆ្លើយតបក្នុង Comment ៉ជំនាញកំពុងសហការស្រាវជ្រាវហេីយ​ សូមអរគុណ”

    ប្រិយមិត្តប្រាកដជាបានដឹងព័ត៌មានទាក់ទិនជាមួយរថយន្ត Toyota មួយគ្រឿងដែលបំពាក់ស្លាកលេខ កម្ពុជា ហើយមានគ្នីគ្នាចុះមកយកម៉ូតូមួយគ្រឿងជិះទៅបាត់។ ករណីនេះយោងតាមការបង្ហោះរបស់លោក Sombo Ngeth បានបង្ហាញពីវិដេអូកាមេរ៉ាសុវត្ថិភាព ចោរបានជិះឡានដែលមានស្លាកលេខកម្ពុជា THEAHENG ហើយចុះមកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាក់ honda dream នៅក្នុងបុរីប៉េងហួតបឹងស្នោរ។

    លោកបានបង្ហោះបន្ថែមថា “ដំណឹងបាត់ម៉ូតូ បើបងប្អូនណាបានឃើញស្លាកលេខម៉ូតូនេះសូមជួយផ្តល់ដំណឹងផង0964369070🙏☺️ពូវែងគាត់ទើបទិញផង គាត់សន្សំទំរាំបាន”។

    រហូតមកដល់ពេលនេះប្រិយមិត្តនៅតែចង់ដឹងទាក់ទិននឹងករណីមួយនេះ រហូតដល់ចូល comment នៅក្នុងផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីខាងលើនេះ ហើយខាងស្នងការនគរបាលរាជធានីបានឆ្លើយតបថា ៉ជំនាញកំពុងសហការស្រាវជ្រាវហេីយ​ សូមអរគុណ”។ ការឆ្លើយតបនេះមានការគាំទ្រជាខ្លាំង និងរងចាំចំណាត់ការរបស់សមត្ថកិច្ច។

    សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា៖

     

    Share This Post: