ព័ត៌មានជាតិ
មោទកភាពណាស់! កម្ពុជាឈរលំដាប់លេខ ២ ជាប្រទេស ដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី កូវីដ-១៩ លឿនជាងគេនៅលើពិភពលោក
BY Khmernote Media
April 10, 2022
យោងតាមការចុះផ្សាយរបស់ BTV បានឲ្យដឹងថា ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី កូវីដ-១៩ លឿនជាងគេ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

នៅក្នុងតារាងវាយតម្លៃរបស់ Nikkei ៖ ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោកគឺអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈកម្ពុជាឈរនៅលេខរៀងទី២ មាន ៨០.៥ពិន្ទុ៕
