កូវីដ-១៩
ក្រសួងរកឃើញអ្នកឆ្លងថ្មី 33នាក់ជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ និងអ្នកជាសះស្បើយ 22នាក់
BY Khmernote Media
April 10, 2022
នៅថ្ងៃទី10 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 33នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 33នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 22នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,947 នាក់, ករណីជាសះស្បើយសរុប 132,618 នាក់ និងស្លាប់សរុប 3,055 នាក់៕
