ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ខេត្តចំនួន ៤ មិនតម្រូវឲ្យពាក់ម៉ាសទៀតនោះទេ

    BY Khmernote Media April 10, 2022
    សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ខេត្តចំនួន ៤ មិនតម្រូវឲ្យពាក់ម៉ាសទៀតនោះទេ

    សម្តេចតេជោហ៊ុន សែន បានសម្រេចដាក់ខេត្តចំនួន ៤ មិនតម្រូវឱ្យពាក់ម៉ាសទៀតនោះទេ ដែលក្នុងនោះមានខេត្ត មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង និងខេត្តព្រះវិហារ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ថ្លែងនៅក្នុងសារសម្លេង Telegram។ សម្តេចតេជោក៏បានបញ្ជាក់ថា ការដាក់មិនពាក់ម៉ាស់នេះ គឺប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តទាំង ៤ ខាងលើ ជាអ្នកជ្រើសរើស និងសម្រេចពាក់ ឬមិនពាក់ម៉ាស់ដោយខ្លួនឯង។

    ចំពោះពលរដ្ឋនៅខេត្តផ្សេងចូលទៅខេត្តទាំង ៤ ខាងលើ គឺសម្រេចចិត្តដោយខ្លួនឯងដែរ ពាក់ ឬមិនពាក់ម៉ាស់ដូចគ្នា។ ប៉ុន្តែករណីប្រជាពលរដ្ឋក្នុងខេត្តទាំង ៤ ខាងលើ ទៅខេត្តផ្សេងពីនេះ គឺតម្រូវឲ្យពាក់ម៉ាស់៕

    Share This Post: