ព័ត៌មានជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្នចាប់ពីចំណុចហ្គារ៉ាស់សាំងតូតាល់ផ្លូវវេងស្រេង រហូតដល់តំបន់កំបូល (មានវីដេអូ)
BY Khmernote Media
April 10, 2022
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក-លោកស្រី មេត្តាជ្រាបថា នៅវេលាម៉ោង ១៩:០០នាទីយប់ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ផ្លូវអាកាសក្រវ៉ាត់ក្រុងទី៣ នៅលើផ្លូវ១២០K កែងនឹងផ្លូវជាតិលេខ៤ បានបុកដែកការពាររណ្តៅប៉ះធ្លាយបំពង់មេនាំទឹកស្អាតទំហំ ៨០០មម ដែលនាំឱ្យមានការលេចធ្លាយទឹកយ៉ាងខ្លាំង។

បច្ចុប្បន្ន ក្រុមការងារជំនាញបាននឹងកំពុងធ្វើការចុះពិនិត្យ និងជួសជុលបន្ទាន់ ដោយត្រូវបិទវ៉ានផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្នចាប់ពីចំណុចហ្គារ៉ាស់សាំងតូតាល់ផ្លូវវេងស្រេង រហូតដល់តំបន់កំបូល។ សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក-លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងមេត្តាករុណាយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះ។ ក្រុមការងារយើងខ្ញុំនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៅពេលក្រោយ។ សូមអរគុណ🙏