Konfulon ផ្តល់កាដូអនុស្សាវរីយ៍ និងការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បី អបអរពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ខាងមុខនេះ
ក្រុមហ៊ុនចែកចាយគ្រឿងបរិក្ខារទូរស័ព្ទឈានមុខគេ Konfulon បានរៀបចំកម្មវិធីបញ្ចុះតម្លៃពិសេសជូនអតិថិជនរបស់ខ្លួនដែលជាវផលិតផលពីគ្រប់សាខា នៃ Konfulon Store នឹងទទួលបានការបញ្ចុះតម្លៃ ៥% សម្រាប់គ្រប់មុខទំនិញទាំងអស់។ លើសពីនេះសម្រាប់ការចំណាយតាមរយះ Pipay នឹងទទួលបានការបញ្ចុះតម្លៃ ៥% បន្ថែមពីលើនោះទៀតផង។ បន្ថែមពីលើនេះរាល់ការចំណាយអស់ចាប់ពី 20$ ឡើងទៅ នឹងទទួលបានកាដូអនុស្សាវរីយ៍ជាច្រើនសន្ធឹកសន្ធាប់ថែមទៀតបង។

លោក គូ សុខអូន ប្រធានទីផ្សាររបស់ក្រុមហ៊ុន Konfulon កម្ពុជា បានមានប្រសាសន៍ថា” ការរៀបចំកម្មវិធីនេះឡើងគឺដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ខាងមុខនេះ ហើយសម្រាប់ប្រូម៉ូសិននេះផងដែរ នឹងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៣ ខែវិច្ឆកា ឆ្នាំ២០១៨ នេះ ហើយការផ្តល់ជូនគឺមានទាំង ១២ សាខារបស់ Konfulon Store នៅទូទាំងព្រះរាជាណាចក្រកម្ពុជាតែម្តង”។

សាខាទី 1: តាមបណ្តោយផ្លូវកម្ពុជាក្រោម ខាងកើតស្តុប DN លេខទូរស័ព្ទទំនាក់ទំនង 096 662 44 62
សាខាទី 2: ជិតផ្សារសាមគ្គី ក្រុងសៀមរាប លេខទូរស័ព្ទទំនាក់ទំនង 069 997962
សាខាទី 3: តាមបណ្តោយផ្លូវ 310 ជិតកាហ្វេ 24H លេខទូរស័ព្ទទំនាក់ទំនង 086 72 42 25
សាខាទី 4: ផ្លូវខាងក្រោយវិទ្យាល័យសន្ឋរមុខ បញ្ឈិតសាលាសង្កាត់ទឹកល្អក់ទី 2 លេខទូរស័ព្ទទំនាក់ទំនង 017750001
សាខាទី 5: ផ្លូវទេពផន ជិតស្តុបខារ៉ាអូខេនគរសំរិទ្ធសំណង់ 12 លេខទូរស័ព្ទទំនាក់ទំនង 087547947
សាខាទី 6: នៅក្នុងបរិវេណស្ថានីយប្រេង PTT ជិតស្តុប Nokia អូបែកក្អម លេខទូរស័ព្ទទំនាក់ទំនង 010671033
សាខាទី 7: នៅខាងលិចរង្វង់មូលកួចកាណុងជ្រោយចង្វារ (សាខាស្តាតចាស់) លេខទូរស័ព្ទទំនាក់ទំនង 087799997
សាខាទី 8: នៅខាងត្បូងរង្វង់មូលលោកតាតាខ្មៅ ផ្លូវជាតិលេខ 21 លេខទូរស័ព្ទទំនាក់ទំនង 098 33 56 22
សាខាទី 9: តាមបណ្តោយផ្លូវវេងស្រេង ស្ទឹងមានជ័យ លេខទូរស័ព្ទទំនាក់ទំនង 098 335 722
សាខាទី 10: នៅលើផ្លូវហាណូយ បញ្ឈិតសាកលវិទ្យាល័យកម្ពុជា និងស្ថានីយ៏ទូរទស្សន៍អាសីុអាគ្នេយ៍ ( ទឹកថ្លា ) លេខទូរស័ព្ទទំនាក់ទំនង 098 33 59 22
សាខាទី 11: កែងស្ថានីយប្រេង Total ផ្លូវលោកឧកញ៉ាម៉ុងរឹទ្ធី ជិតផ្សារ Aeon 2 និងផ្សារ Macro លេខទូរស័ព្ទទំនាក់ទំនង 015 96 99 80
សាខាទី 12: ផ្លូវលេខ 163 ជិតអតីតក្លឹប XO ទូលទំពូង លេខទូរស័ព្ទទំនាក់ទំនង 016 295 906

លោកបានបន្តទៀតថា «ក្រុមហ៊ុនលក់គ្រឿងបរិក្ខារទូរស័ព្ទ Konfulon គឺមានឈ្មោះល្បីល្បាញជាយូរមកហើយ។ មួយវិញទៀត ផលិតផល Konfulon ក៏ត្រូវបានគេទទួលស្គាល់ពីគុណភាព គឺល្អក្នុងការប្រើប្រាស់។ ហើយការឈានជើងចូលមកក្នុងទីផ្សារប្រទេសកម្ពុជានេះ គឹតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ហើយក៏មានឈ្មោះបោះសម្លេងខ្លាំងផងដែរនៅកម្ពុជា។»
គួរបញ្ជាក់ផងដែរថា Konfulon ជាក្រុមហ៊ុនចែកចាយគ្រឿងបរិក្ខារទូរស័ព្ទដែលមានរហូតដល់ទៅ១២ សាខាទូទាំងព្រោះរាជាណាចក្រកម្ពុជា នឹងមានលក់ផលិតផលជាច្រើនដូចជា Power Bank ឆ្នាំងសាកទូរស័ព្ទ ខ្សែសាកទូរស័ព្ទ កាសស្តាប់ត្រចៀក ឆ្នាំងសាកឥតខ្សែ និងផលិតផលជាច្រើនទៀតដែលសុទ្ធតែជាផលិតផលដែលមានគុណភាពខ្ពស់ស្របតាមបច្ចេកទេសអន្តរជាតិអាចធានាសុវត្ថិភាពជូនអ្នកប្រើប្រាស់បានផងដែរ។

