ធនាគារ ហ្វីលីព សាខាព្រះសីហនុបម្រើជូនសេវាធនាគារពេញលេញ
- April 10, 2022
ព្រះសីហនុ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២- ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានសាខាច្រើនជាងគេមួយនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះ ពីការបើកបម្រើអតិថិជននូវសេវាធនាគារពេញលេញ របស់សាខាព្រះសីហនុ ស្ថិតនៅផ្លូវឯករាជ្យ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សាខាព្រះសីហនុ ជាសាខាមួយក្នុងចំណោមសាខាដ៏មានសក្តានុពល ដែលធនាគារ ហ្វីលីព បានកែប្រែរូបរាងនៅក្នុងឆ្នាំ២០២២ ដើម្បីបំពេញតម្រូវការ និងផ្ដល់ភាពងាយស្រួលជូនដល់អតិថិជន និង ទទួលបម្រើជូនអតិថិជននូវសេវាធនាគារពេញលេញ ។ សាខាព្រះសីហនុ ក៏ជាសាខាដំបូង ដែលមានបំពាក់ LED នៅខាងមុខសាខា សម្រាប់ធ្វើការផ្សព្វផ្សាយវីដេអូអំពីផលិតផល និងសេវាកម្មរបស់ធនាគារទៅដល់រាល់អតិថិជនដែលធ្វើដំណើរកាត់ខាងមុខធនាគារ។
ចាប់ពីពេលនេះ សេវាកម្ម និងផលិតផលហិរញ្ញវត្ថុរបស់ធនាគារ ហ្វីលីព សាខាព្រះសីហនុន ផ្តល់ជូន តាមតម្រូវការទាំង សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។
សេវាកម្ម ផលិតផលហិរញ្ញវត្ថុដែលទំនើប និងពេញលេញរួមមាន៖
• ហិរញ្ញប្បទានពាណិជ្ជកម្ម
• មូលប្បទានបត្រធនាគារ
• សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស
• សេវាអទិភាព និងផលិតផល ក៏ដូចជាសេវាកម្មផ្សេងៗ។
សាខាព្រះសីហនុ ត្រូវបានរចនាជាថ្មី ទាំងរូបរាងអាគារ កន្លែងរងចាំ និងបញ្ជរសម្រាប់បម្រើអតិថិជន ប្រកបដោយផាសុកភាព និងភាពងាយស្រួល ។ ជាងនេះទៅទៀត សាខាព្រះសីហនុ ក៏មានផ្តល់ជូនបន្ទប់ សម្រាប់ផ្តល់ជូនសេវាកម្មអាទិភាព សម្រាប់អតិថិជនក្នុងការដាក់ពាក្យស្នើសុំជាអតិថិជនអាទិភាព ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន មន្រ្តីទំនាក់ទំនងដោយផ្ទាល់ កញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំដោយឥតគិតថ្លៃ សិទ្ធិប្រើប្រាស់បន្ទប់សម្រាកនៅតាមបណ្តាអាកាសយានដ្ឋាននានា និងអត្ថប្រយោជន៍ជាច្រើនទៀត។
ដើម្បីអបអរសាទរការបើកដំណើរការសេវាធនាគារពេញលេញ អតិថិជនទាំងអស់ដែលបើកគណនីនៅធនាគារ ហ្វីលីព សាខាព្រះសីហនុ នឹងទទួលបានកាដូពិសេស។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៨៦ ៩៣០ ០០០/០៨៩ ៩៨៩ ៨១៨ (២៤/៧)



- Share This Post:






