ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយរបស់ឥណ្ឌា២០ម៉ឺនដូស

    BY Khmernote Media April 12, 2022
    ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយរបស់ឥណ្ឌា២០ម៉ឺនដូស

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២០ម៉ឺនដូស ជាជំនួយរបស់ប្រទេសឥណ្ឌា ដែលពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅវិមានសន្តិភាព។

    វ៉ាក់សាំងកូវីសែលជាជំនួយរបស់ឥណ្ឌា មានចំនួនសរុប ៣២៥,០០០ដូស ក្នុងនោះ ២០ម៉ឺនដូស ហើយចំនួនប្រមាណ ១២៥,០០០ដូស អាចនឹងមកដល់នៅខែក្រោយបន្តទៀត។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាជម្រើសដ៏ចាំបាច់មួយនៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការវាយប្រហារដោយមេរោគកូវីដ១៩។ គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ពីវិមានសន្តិភាព នៅម៉ោង៩៖០០នាទីព្រឹក៕

    Share This Post: