ព័ត៌មានជាតិ
គំនិតល្អមែនទែន! ចូលឆ្នាំខ្មែរខាងមុខ អ្នកលក់ដូរនៅក្នុងភូមិព្រះដាក់ នឹងមិនប្រើថង់ប្លាស្ទិកច្រកឥវ៉ាន់ឡើយ ដោយពួកគាត់នឹងប្រើស្លឹកឈូក ស្លឹកចេក និងខ្សែសង្វារចេកសម្រាប់ការវេចខ្ចប់ជំនួសវិញ
BY Khmernote Media
April 12, 2022
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នាល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា នៅសប្តាហ៍នេះ អ្នកលក់ដូរតាមចិញ្ចើមថ្នល់នៅក្នុងភូមិព្រះដាក់ទាំងអស់អត់មានច្រកថង់ប្លាស្ទិកជូនទេ ពួកគាត់នឹងប្រើស្លឹកឈូក ស្លឹកចេក និងខ្សែសង្វារចេកសម្រាប់ការវេចខ្ចប់ជំនួសវិញ។

លោក ឃឹម ហ្វីណង់ សង្ឃឹមថានឹងជួយលើកទឹកចិត្តពួកគាត់ និងចូលរួមអនុវត្តឱ្យបានទាំងអស់គ្នា ដើម្បីចាប់ផ្តើមបង្កើតទម្លាប់បដិសេធការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមទីជនបទ និងកាត់បន្ថយកុំឱ្យមានការបោះចោលសំរាមប្លាស្ទិកពាសវាលពាសកាលនៅតាមភូមិដ្ឋាននៅក្នុងស្រុកបន្ទាយស្រី។ 🙏🙏🙏
