ខំប្រឹងទាំងថ្ងៃទាំងយប់ ឥលូវនេះរូបសំណាក «ព្រះថោងនាងនាគ» ត្រូវបានដំឡើងរួចរាល់ជាស្ថាពរហើយ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមម៉ោង១២ និង៣០នាទីយប់ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២២ រូបសំណាក «ព្រះថោងនាងនាគ» ត្រូវបានដំឡើងរួចរាល់ជាស្ថាពរហើយ។

គួរបញ្ជាក់ផងដែរថា រូបសំណាក «ព្រះថោងនាងនាគ» ធ្វើពីស្ពាន់មានទម្ងន់ ៦០ តោន កម្ពស់ពីព្រះបាទដល់កំពូលមកុដ ២១ ម៉ែត្រ មានអង្កត់ផ្ចិត ៩៩ ម៉ែត្រ ដាក់លើបល្ល័ង្កកម្ពស់ជាង ៦ ម៉ែត្រ នៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ដោយរូបសំណាកនេះឈរបែរព្រះភក្ត្រឆ្ពោះទៅសមុទ្ររាម។ ពិធីអភិសេករូបសំណាក«ព្រះថោងនាងនាគ» នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត៕
