រួសរាន់ឡើង! ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររបស់សាកលវិទ្យាល័យMGIMO ទៅសិក្សានៅប្រទេសរុស្សី ផុតកំណត់ទទួលពាក្យដល់ថ្ងៃទី៦ ខែឧសភានេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្ររបស់សាកលវិទ្យាល័យ MGIMO ទៅសិក្សានៅប្រទេសរុស្សី ក្នុងឆ្នាំសិក្សា ២០២២-២០២៣។

ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទថា៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ សាកលវិទ្យា MGIMO នៃប្រទេសរុស្ស៊ី នឹងផ្ដល់អាហារូបករណ៍ថ្នាក់ បរិញ្ញាបត្រ ចំនួន ២កន្លែង ដល់សិស្ស និស្សិត និងមន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសរុស្ស៊ី។ បេក្ខជនដែលមានចំំណាប់អារម្មណ៍ចំពោះអាហារូបករណ៍ខាងលើនេះ សូមទាក់ទងរកព័ត៌មាននិង បំពេញសំណុំបែបបទតាមគេហទំព័រដូចខាងក្រោម៖
– ផុតកំណត់ដាក់ពាក្យ ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២
– ព័ត៌មានលម្អិត និងបំពេញសំណុំបែបបទ ៖ https://abiturient.mgimo.ru/foreigners
– ទំនាក់ទំនងលម្អិត ៖ Mr.Andrey Kapustin. Email: aakapustin@mid.ru លេខទូរស័ព្ទ៖ +855 81 465 159

ប្រភព៖ MoEYS Cambodia