ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ៦ខ្នងអស់ទាំងស្រុង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ២៤៧ ផ្ទះលេខ៥៤ ភូមិ១០ ក្រុម២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះឈើលើថ្មក្រោម ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រចំនួនមួយខ្នង និងឆេះរាលដាលផ្ទះអ្នកជិតខាងអស់ចំនួន៥ខ្នង អស់ទាំងស្រុង។
នៅវេលាម៉ោង១១៖១០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់ ៥៧ឡាន ស្មើនឹង ២២៨ម៉ែត្រគូប, រថយន្តក្រសួងមហាផៃ្ទ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន សើ្មនឹង ៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនOCICទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន សើ្មនឹង ១២ម៉ែត្រគូប៕






