សាកលវិទ្យាល័យ Johns Hopkins៖ ចំនួនករណីជំងឺកូវីដ១៩ នៅទូទាំងពិភពលោកពេលនេះ បានកើនលើសពី ៥០០ លានករណីហើយ
- BY
- autoadmin
- April 13, 2022
ចំនួននៃការឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនលើសពី ៥០០ លានករណី គិតត្រឹមថ្ងៃអង្គារ បើទោះបីជាពិភពលោកបន្តមើលឃើញពីការថយចុះនៃករណីថ្មីៗ និងចំនួនអ្នកស្លាប់ក៏ដោយ។ យោងតាមតួលេខចុងក្រោយដែលចេញផ្សាយដោយសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ករណីចំនួន ៥០០,០៧៤,៤៩០ ករណី ត្រូវបានបញ្ជាក់នៅរសៀលថ្ងៃអង្គារ ជាមួយនឹងការស្លាប់សរុបចំនួន ៦,១៨២,៩៨២ ករណី។ មុននេះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Tedros Adhanom បានព្រមានថា ទោះបីជាមានការថយចុះនៃការឆ្លង និងចំនួនអ្នកស្លាប់ក៏ដោយ ក៏ជំងឺរាតត្បាតនៅតែនៅតែមិនទាន់ចប់នោះទេ។

ប្រធានអង្គការសុខភាពពិភពលោក WHO បាននិយាយថា ពិភពលោកត្រូវតែសិក្សាពីជំងឺរាតត្បាតបច្ចុប្បន្ន ដើម្បីត្រៀមសម្រាប់វិបត្តិសុខភាពនាពេលអនាគតដែលអាចកើតមាន។ លោកបានចង្អុលបង្ហាញជាពិសេសពីគម្លាតនៃការចាក់ថ្នាំបង្ការ ដែលជាបញ្ហាប្រឈម ដែលកំពុងរារាំងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដោយកត់សម្គាល់ថា ខណៈពេលដែលប្រទេសដែលមានប្រាក់ចំណូលខ្ពស់មួយចំនួន កំពុងដាក់ចេញវ៉ាក់សាំងជាលើកទី៤ ប្រជាជនពិភពលោកប្រមាណជា ១ ភាគ ៣ មិនទាន់មានវ៉ាក់សាំងនៅឡើយ រួមទាំង ៨៣% នៃចំនួនប្រជាជននៃទ្វីបអាហ្រ្វិក៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






