ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរជិតឆ្ងាយ ចាប់ផ្តើមដើរកម្សាន្តតាមប្រាសាទ នាឱកាសចូលឆ្នាំថ្មី

    BY Khmernote Media April 13, 2022
    ភ្ញៀវទេសចរជិតឆ្ងាយ ចាប់ផ្តើមដើរកម្សាន្តតាមប្រាសាទ នាឱកាសចូលឆ្នាំថ្មី

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា​ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នេះ ភ្ញៀវទេសចរជិតឆ្ងាយ បានចាប់ផ្តើមដើរកម្សាន្តនៅតាមប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

    ទេសចរទាំងនោះ ច្រើនដើរកម្សាន្តជាលក្ខណៈគ្រួសារ អមជាមួយទិដ្ឋភាពសប្បាយរីករាយ ខណៈដែលឆ្នាំនេះ រាជរដ្ឋាភិបាលបានបើកឱ្យដើរកម្សាន្ត និងរៀបចំពិធីនានាបានជាប្រក្រតីឡើងវិញ ក្រោយខកខានរយៈពេល២ឆ្នាំមកនេះ ដោយសារបញ្ហាជំងឺកូវីដ១៩ ជាសកល។

    ទន្ទឹមនឹងនោះ ខេត្តសៀមរាបបានរៀបចំព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ដែលបង្កើតជាកម្មវិធីកម្សាន្តចម្រុះបែប ទាក់ទាញទេសចរជិតឆ្ងាយមកកម្សាន្តខេត្តនាទិសនិរតីមួយនេះ អមដោយរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលប្រមុខរាជរដ្ឋាភិបាលសម្ដេច តេជោ ហ៊ុន សែន ទើបនឹងសម្ពោធកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post: