ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍សង្រ្កាន្ដ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ បើកជាផ្លូវការហើយ

    BY Khmernote Media April 14, 2022
    ព្រឹត្តិការណ៍សង្រ្កាន្ដ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ បើកជាផ្លូវការហើយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤​ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលរៀបចំឡើងដោយអាជ្ញាធររាជធានីភ្នំពេញ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ បើកជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធររាជធានីជាច្រើន។

    រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីអាក់ខានមិនបានរៀបចំអស់រយៈពេល២ឆ្នាំជាប់គ្នា ដោយសារការរីរាលដាលនៃជំងឺផ្លូវដង្ហើមដ៏ស្រួចស្រាលគឺកូវីដ១៩ បានបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក្នុងនោះកម្ពុជា ក៏ទទួលរងផលប៉ះពាល់ផងដែរ។ រាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមអនុសាសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: