កូវីដ-១៩

ទីក្រុងសៀងហៃបានរាយការណ៍ពីករណីជំងឺកូវីដ១៩ ច្រើនជាង ២៧,០០០ ករណី នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុន

BY
autoadmin
April 14, 2022

មជ្ឈមណ្ឌលហិរញ្ញវត្ថុសៀងហៃ បានរាយការណ៍ករណីឆ្លងជំងឺ COVID-19 ច្រើនជាង ២៧,០០០ ករណី នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាកំណត់ត្រាថ្មីមួយបំផុត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ទីក្រុងសៀងហៃកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏អាក្រក់បំផុតរនៅក្នុងប្រទេសចិន ចាប់តាំងពីមេរោគបានលេចចេញជាលើកដំបូងនៅទីក្រុង Wuhan នៅចុងឆ្នាំ២០១៩ ដែលធ្វើឱ្យអ្នកស្រុកចំនួន ២៥ លាននាក់ ក្នុងទីក្រុងនេះ ភាគច្រើនស្ថិតនៅក្រោមការបិទខ្ទប់ បើទោះបីជាការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយមួយផ្នែកនៅក្នុងតំបន់មួយចំនួនក្នុងសប្តាហ៍នេះក៏ដោយ។

នៅក្រោមច្បាប់ដ៏តឹងតែងរបស់ប្រទេសចិន សូម្បីតែអ្នកជំងឺ COVID-19 ដែលមិនមានរោគសញ្ញា ក៏ត្រូវតែទៅដាក់ឱ្យនៅដាច់ពីគេ ហើយមនុស្សជាច្រើនបានត្អូញត្អែរអំពីស្ថានភាពទាំងនេះ។ គោលនយោបាយ Zero-COVID របស់ប្រទេសចិន ត្រូវបានប្រឈមមុខបន្ថែមទៀត ដោសារការកើនឡើងនៃវ៉ារ្យ៉ង់អូមីក្រុង ដែលធ្វើឱ្យមនុស្សរាប់លាននាក់ស្ថិតនៅក្រោមទម្រង់នៃការចាក់សោរផ្សេងៗគ្នា និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ខណៈដែលប្រទេសផ្សេងទៀតដកចេញការរឹតបន្តឹង ទោះបីជាមេរោគនៅតែរីករាលដាលខ្លាំងក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: