ថ្ងៃទីមួយនៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី មានភ្ញៀវទេសចរជាង ៨៦ម៉ឺននាក់ បានចេញដើរលេងកម្សាន្តទូទាំងប្រទេស
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅថ្ងៃទីមួយនៃឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវទេសចរជាង ៨៦ម៉ឺននាក់ បានចេញដើរទស្សនាទូទាំងប្រទេស។

លោករដ្ឋមន្ត្រីបានឲ្យដឹងថា ភ្ញៀវសរុបមានចំនួន ៨៦២,៨៩៧នាក់ ក្នុងនោះភ្ញៀវជាតិ ៨៥៤,៦៥៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៨,២៤៣នាក់ គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖
-ខេត្តកំពង់ឆ្នាំង ១៦០’៧៤០ នាក់
-ខេត្តបាត់ដំបង ១០៧,២៥៤ នាក់
-ខេត្តសៀមរាប ១០៧,០១៤ នាក់
-ខេត្តពោធិ៍សាត់ ៨៣,៨៩៦ នាក់
-ខេត្តកំពង់ចាម ៥៧,៤៣០ នាក់
-ខេត្តព្រៃវែង ៥៦,០០២ នាក់
-ខេត្តកំពង់ស្ពឺ ៤៩,២៨៨ នាក់
-រាជធានីភ្នំពេញ ៣៨,៩៧២ នាក់
-ខេត្តបន្ទាយមានជ័យ ៣៧,៣១៦ នាក់។
ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី១នេះ មានសភាពផុសផុលខ្លាំង និងមានចំនួនច្រើនជាងពេលមិនទាន់មានការកើតឡើងនូវជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ទៅទៀត។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ៥.៦៨% ធៀបនឹងថ្ងៃចូលឆ្នាំថ្ងៃទី១ កាលពីឆ្នាំ២០១៩ ដែលមានចំនួន៨១៦.៤៦៩នាក់ ៕










