ភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តនៅខេត្តសៀមរាបនៅថ្ងៃទី១៤ ជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំខ្មែរមានចំនួនជាង១០ម៉ឺននាក់
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៤ ដែលជាថ្ងៃដំបូង មានចំនួនប្រមាណ ១០៧ ០១៤នាក់។

មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១០៥ ០០០ នាក់ ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៣៥-៤០ភាគរយ ប្រមាណជា ៣៥ ០០០នាក់ ទៅ ៤៥ ០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨៨ ០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៧ ០០០ នាក់ តំបន់ទន្លេសាបមានចំនួនប្រមាណ ៩០០ នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៩ ១០០ នាក់។ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ២ ០១៤ នាក់ មាន១០សញ្ជាតិ៕







ប្រភព៖ ក្រសួងព័ត៌មាន