ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ៖ ម្សិលមិញមានពលរដ្ឋជាង ១.៥លាននាក់ដើរកម្សាន្តនៅទូទាំងប្រទេស ដែលមានចំនួនច្រើនជាងការដើរកម្សាន្តកាលពីមុនកូវីដ១៩ ទៅទៀត

    BY Khmernote Media April 16, 2022
    សម្តេចតេជោ ហ៊ុន សែន ៖ ម្សិលមិញមានពលរដ្ឋជាង ១.៥លាននាក់ដើរកម្សាន្តនៅទូទាំងប្រទេស ដែលមានចំនួនច្រើនជាងការដើរកម្សាន្តកាលពីមុនកូវីដ១៩ ទៅទៀត

    (ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ។

    ក្នុងឱកាសនោះដែរសម្តេចតេជោបានមានប្រសាសន៍ថា “នៅថ្ងៃទី០២ នៃបុណ្យចូលឆ្នាំម្សិលមិញមានពលរដ្ឋជាង១.៥លាននាក់ដើរកម្សាន្តនៅទូទាំងប្រទេស ខណៈម្សិលមិញមានអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា ត្រឹមតែ១២នាក់ប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍បន្ថែមទៀតថា សម្តេចគ្មានបំណងដាក់បម្រាមណាមួយទៅលើការលេងកម្សាន្តនោះទេ សូមអាជ្ញាធរកុំឱ្យអនុវត្តវិធានការសុខាភិបាល សម្រាប់ការលេងកម្សាន្តនៅបុណ្យចូលឆ្នាំនេះ។ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដដែលបានបញ្ជាក់បន្ថែមថា តាមការគណនា ការដើរកម្សាន្តរបស់ពលរដ្ឋអំឡុងបុណ្យចូលឆ្នាំនៅឆ្នាំនេះ មានចំនួនច្រើនជាងការដើរកម្សាន្តកាលពីមុនកូវីដ១៩ ទៅទៀត”

    Share This Post: