ខ្មែរណូត

ស្វែងរក

  • PR

    ពេលនេះក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបើកបង្ហាញរូបរាង នឺងធ្វើការប្រកាស តម្លៃរបស់ vivo Y95ហើយ

    BY Khmernote Media November 18, 2018
    ពេលនេះក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបើកបង្ហាញរូបរាង នឺងធ្វើការប្រកាស តម្លៃរបស់ vivo Y95ហើយ

    កាលពីប៉ុន្មានថ្ងៃមុននេះក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសនៃការមកដល់នៃសមាជិកជំនាន់ថ្មីរបស់ខ្លួនមួយមូឌែលដែលវាត្រូវជាសមាជិកនៃត្រកូលYនោះ គឺម៉ូឌែល vivo Y95 ដែលបានប្រកាសថា នឹងមកដល់នាពេលឆាប់ៗនេះ ដែលវាមិនទាន់បានបង្ហាញនៅលក្ខណៈសម្បត្តិ និងតម្លៃឲ្យបានជាក់លាក់នៅឡើយទេ ។
    ហើយនៅថ្ងៃនេះផងដែរក្រុមហ៊ុនទូរសព្ទ័ដៃ vivo និងធ្វើការបង្ហាញចំពោះរូបរាង និងតម្លៃលក់ជាផ្លូវការរបស់ vivo Y95 នេះហើយ ។

    បើនិយាយទៅកាន់ការរចនាម៉ូដ របស់ vivo Y95 នេះវិញ គឺវាមានរូបសម្បត្តិមិនខុសពីម៉ូឌែលស៊េរីមុនៗប៉ុន្មានទេ ដោយការច្នៃប្រឌិតចំពោះស្មាតហ្វូនមួយនេះនៅតែមានភាពស្រស់ស្អាត និងមើលមកពិតជាមានភាពទាក់ទាញមែនទែនមិនចាញ់ជំនាន់សិស្សច្បងវាឡើយ ។ចំពោះម៉ូឌែល vivo Y95 នេះគឺមាន 2ពណ៍សំរាប់ជ្រើសរើសហើយក៏ជាពណ៍នៃចំណូលថ្មីតែម្ដងសំរាប់ vivo Y95មួយនេះ ជម្រើស 2ពណ៍នោះមានដូចជា Starry Black ( ខ្មៅបែកស្វាយ ) & Aurora Rad ( ស្វាយបែកក្រហម ) ដែលមានលក្ខណៈពណ៍ប្រដេញគ្នាមើលមកពិតជាមានភាពស្រស់ស្អាតមែនទែន ។

    ចំណែកឯតួរមានភាពរលោងរាងកោងលក្ខណៈបែប 3D មានផ្ទៃអេក្រង់ធំលាត FullView Display និងមានចំណុចកាមេរាចំកណ្ដាលថ្ងាសព្រាបដូចដំណក់ទឹកដែលមើលមកពិតជាមានភាពសាកសមមែនទែនសំរាប់មិត្តៗយុវវ័យចំពោះម៉ូឌែល vivo Y95 មួយនេះ ។ ផ្ដោតមកមើលផ្នែកកាមេរ៉ាវិញចំពោះកាមេរ៉ាមុខរបស់វាវិញគឺមានទំហំទៅដល់ 20MP ជាទំហំដែលធំជាងគេហើយសំរាប់ស្មាតហ្វូន ត្រកូល Y ដែលវាធ្វើឲ្យកំរិតរូបភាពនៃការថតមានលក្ខណៈកាន់តែច្បាស់ជាងមុន ហើយនិងមានមុខងារពិសេសៗជាច្រើនទៀត ។ចំណែកការមេរាក្រោយមានទំហំ 13+2MP ដោយអាចថតវីដេអូបានដល់ 1080p@30Fps។ មកមើលផ្នែកកំលាំងថ្មវាកើនរហូតដល់កំរិត 4030mah ដែលវាអាចជំនួយដល់លេងFacebook មើលYou tube លេងហ្គេម កើនបានមួយកំរិតទៀតផងដែរដោយមិនចាំបាច់ព្រួយបារម្ភឆាប់អស់ថ្ម ។

    យើងមកមើលពីតម្លៃរបស់ vivo Y95 នេះដោយក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រកាសជាផ្លូវការក្នុងតម្លៃ 249$ តែប៉ុណ្ណោះដែលវាជាតម្លៃមួយដែលមានភាពសមរម្យមែនទែនសំរាប់ ម៉ូឌែល vivo Y95 មួយនេះ ហើយសំរាប់ការជាវនិងមានការបន្ថែមជូនកាដូ Bluetooth speaker ដ៏ស្រស់ស្អាតមួយផងដែរ ។ ចំពោះម៉ូឌែល Y95 នេះនៅមិនទាន់បានបញ្ជាក់នៅថ្ងៃមកដល់ជាផ្លូវការនៅឡើយទេ ប៉ុន្តែវានិងអាចមកដល់ក្នុងកំឡុងពេលឆាប់ៗខាងមុខនេះហើយ ។

    តើអ្នកទាំងអស់គ្នាគិតពិចារណាយ៉ាងម៉េចដែលចំពោះតម្លៃប៉ុណ្ណឹង? ដោយមានភាពធូរថ្លៃសមរម្យហើយថែមទាំងមានគុណសម្បត្តិច្រើនទៀតផង ។ នៅចាំអីទៀតតោះរងចាំការមកដល់នៃសមាជិកចំណូលថ្មី vivo Y95 នេះទាំងអស់គ្នា ។ លក្ខណៈពិសេសបន្ថែមរបស់ vivo Y95មានដូចជា:

    – អេក្រង់ធំ 6.22-inch HD+ (1520 x 720)Halo FullView Display

    – កាមេរ៉ាមុខ 20MP+AI Selfie

    – កាមេរ៉ាក្រោយ (13MP + 2MP)

    – RAM 4GB+ROM 64GB

    – ថាមពលថ្មទំហំធំ 4030mAh Bettery(TYP)

    – Funtouch OS 4.5(Base on Android 8.1 )

    – មុខងារស្កេនមុខដោះសោរ

    – មុខងារស្កេនក្រយៅដៃក្រោយ (Finger Print)

    – ដំណើរការម៉ាសុីនដោយ (Qualcomm Snapdragon 439 Octa-Core)
    បច្ចេកវិទ្យាAIបន្ថែម៖

    – AI Backlight HDR
    – AI Game Mode
    – AI Face Beauty
    – AI Dual Camera
    – AR Sticker
    – Jovi Smart Scene
    – Google Lens

    Share This Post:
    MPO4D jitutoto mpo4d Mpoplay