ROG Zephyrus G15 ត្រលប់មកបំភ្លឺពិភពហ្គេមជាថ្មី
- BY
- Liny Chan
- April 21, 2022
G15 ត្រលប់មកវិញ ជាមួយការបំពាក់អេក្រង់ដែលផ្ដល់នូវបទពិសោធន៍ថ្មី ជាមួយនឹង CPU និង GPUs ដែលបានកាន់តែល្អប្រសើរជាងមុន។
GA503RM-HQ140W 1749 R7-6800HS/8+8GB/ 1TB PCIE/ RTX 3060/Win11/ WQHD 165HZ
ចំណុចសំខាន់
•CPUs, GPUs និង DDR5 ថ្មីទាំងអស់៖ CPU និង GPU hardware ថ្មី ពី AMD ផ្តល់ថាមពលកាន់តែខ្លាំងដល់ G15 រួមជាមួយនឹងប្រព័ន្ធបញ្ចេញកម្ដៅថ្មី
• See the stars៖ អេក្រង់ថ្មីចំនួនពីរដែលយកគំរូតាម Nebula ក៏បានបំពាក់ជាមួយ Zephyrus G15 ដែរ
Republic of Gamers (ROG) មានមោទនភាពក្នុងការប្រកាសម៉ាក ROG Zephyrus G15 ឆ្នាំ 2022 ថ្មី។ កុំព្យូទ័រយួរដៃហ្គេមនេះបំពាក់ដោយម៉ាស៊ីនដ៏មានថាមពល ផ្ទុកទៅដោយ hardware ជំនាន់ចុងក្រោយបង្អស់ ,បច្ចេកវិទ្យាអេក្រង់ទំនើប និងប្រព័ន្ធភាពត្រជាក់។

All new CPUs, GPUs and DDR5
កុំព្យូទ័រ ROG Zephyrus G15 ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង និងផ្ដល់នូវថាមពលលេងហ្គេមយ៉ាងច្រើន ហើយបានផ្លាស់ប្ដូទៅជាទម្រង់បែបបទដែលងាយស្រួលយកតាមខ្លួនបានយ៉ាងងាយស្រួល និងទាន់សម័យ។ G15 ថ្មីនេះភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Windows 11 ដំណើរការរហូតដល់ R7-6800HS processor ។ កុំព្យូទ័រយួរដៃនេះក៏មានបំពាក់នូវ MUX Switch ដើម្បីផ្តល់នូវដំណើរការដ៏អស្ចារ្យ។ ជាមួយគ្នានេះ RAM WQHD 165Hz ល្បឿនដ៏លឿន និង SSD PCIE 1TB ជួយការបើកដំណើរការនូវកិច្ចការដ៏ច្រើន ដើម្បីឆ្លើយតបទៅប្រព័ន្ធទាំងអស់ ហើយការលេងហ្គេមក៏ដើរលឿនដែរ។
custom vapor chamber ដែលលាតសន្ធឹង 48.2% លើ mainboard គ្របដណ្តប់ CPU, GPU និង VRM ។ ការផ្តល់ទំនាក់ទំនងប្រហែល 50% បន្ថែមទៀតជាមួយធាតុផ្សំនៃប្រព័ន្ធបើប្រៀបធៀបទៅនឹងការរចនាបំពង់កំដៅស្តង់ដារ វានឹងបង្កើនការផ្ទេរកម្ដៅសម្រាប់សមាសធាតុសំខាន់ៗទាំងអស់។ មិនតែប៉ុណ្ណោះ G15 ក៏ភ្ជាប់មកជាមួយ Arc Flow Fans™ ដែលផ្តល់នូវការរចនាកម្រាស់កង្ហារដែលអាចផ្លាស់ប្តូរបាន ដើម្បីរក្សាលំហូរខ្យល់ឱ្យខ្ពស់ និងជួយកាត់បន្ថយភាពច្របូកច្របល់ និងសំលេងរំខានខ្លាំង។ លើសពីនេះ Thermal Grizzly liquid metal នៅលើទាំង CPU និង GPU អនុញ្ញាតឱ្យ G15 រក្សាភាពត្រជាក់នៅក្រោមលក្ខខណ្ឌទាំងអស់ ដោយធ្វើអោយ ថាមពលរបស់ GPU មានថាមពលដ៏ខ្លាំងក្លារហូតដល់ 105W ដោយមិនបាត់បង់ការផ្លាស់ប្ដូរណាមួយនៃទម្រង់ 15-inch របស់វា។ ដោយឡែកនៅក្នុងមុខងារ Silent operating mode កំឡុងពេលធ្វើការងារដែលមានថាមពលទាប បច្ចេកវិទ្យា 0db ambient cooling technology អនុញ្ញាតឱ្យកង្ហារបិទដោយស្វ័យប្រវត្តិ ដើម្បីផ្ដល់បទពិសោធន៍ស្ងាត់យ៉ាងពិតប្រាកដដល់អ្នកប្រើប្រាស់។
G15 ភ្ជាប់មកជាមួយ R7-6800HS ដោយម៉ូដែលទាំងពីរនេះត្រូវបានកែលម្អដោយ ROG ចុងក្រោយបង្អស់រួមបញ្ចូលទាំង MUX Switch ដែលខិតខំប្រឹងប្រែងសម្រាប់ការបង្កើនដំណើរការក្រាហ្វិក ក៏ដូចជា memory DDR5 4800Mhz ជំនាន់ចុងក្រោយក្រោយ និង Wi-Fi 6E ។
See the stars

G15 ក៏ជាកុំព្យូទ័រយួរដៃ ROG ដំបូងគេដែលបំពាក់នូវអេក្រង់ Nebula Display™ ថ្មីស្រឡាង ដែលនូវអត្រា refresh rate 165Hz នៅ QHD ជាមួយនឹងពេលវេលាឆ្លើយតប 3ms និង Adaptive-Sync សម្រាប់ការលេងហ្គេមយ៉ាងរលូន និងលឿនមិនទាក់ភ្នែក។ ជាមួយគ្នានេះដែរ G15 ក៏មាន Dolby Vision HDR ជាមួយនឹងកម្រិតពន្លឺខ្ពស់បំផុត 500 nits និងការគ្របដណ្តប់ 100% នៃ DCI-P3 color gamut ជាមួយនឹង Pantone® validation សម្រាប់កម្រិតពណ៌ច្បាស់ល្អ រស់រវើក ហើយពណ៌ត្រឹមត្រូវ។ លើសពីនេះ អេក្រង់ត្រូវបានពង្រីកទៅជាសមាមាត្រ 16:10 ដែលបង្កើនគុណសម្បត្តិអេក្រង់ ដោយមិនលះបង់ការចល័តនោះទេ ចាប់តាំងពី bezels តូចរបស់វាផ្តល់នូវសមាមាត្រអេក្រង់ទៅតួខ្លួន 91% ។
AVAILABILITY & PRICING
ROG Zephyrus G15 នឹងមានលក់នៅគ្រប់ហាងលក់ចែកចាយរបស់ ASUS តម្លៃចាប់ពី ១៧៤៩ ដុល្លារ។ សូមទាក់ទងតំណាង ASUS ក្នុងតំបន់របស់អ្នកសម្រាប់ព័ត៌មានបន្ថែម ឬ ចូលទៅកាន់ផេក https://www.facebook.com/ASUS855។
- Share This Post:






