PR

ស្រាបៀរអង្គរ បង្កើតយុទ្ធនាការ “ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិយើង” ដោយបង្ហាញមោទកភាពជាតិចំពោះអ្វីដែលប្រជាជនកម្ពុជាមាន

BY
Liny Chan
April 21, 2022

ភ្នំពេញ៖ ពិភពលោកត្រូវបានទាក់ទាញមកលេងកម្ពុជាដោយសារតែវប្បធម៌ សិល្បៈ ស្ថាបត្យកម្ម ប្រពៃណី និងបេតិកភណ្ឌដ៏សម្បូរបែប។ ទាំងនេះក៏ជាអ្វីដែលប្រជាជនកម្ពុជាមានមោទកភាពក្នុងអតីតកាល និងជាប្រាកដទៅថ្ងៃអនាគត។

ខេមប្រ៊ូវ គឺជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ មានក្តីសោមនស្សរីករាយក្នុងការបើកយុទ្ធនាការ និងចូលរួមចែករំលែកជាមួយប្រជាជនកម្ពុជានូវយុទ្ធនាការរបស់ស្រាបៀរអង្គរ “ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិយើង” នៅទូទាំងប្រទេស។ អត្តសញ្ញាណជាតិខ្មែរទាំងបួន ដែលត្រូវបានជ្រើសរើសសម្រាប់យុទ្ធនាការរបស់ក្រុមហ៊ុនសា្របៀរអង្គរ បានបង្កប់នូវខ្លឹមសារ និងអត្ថន័យសំខាន់ៗរៀងៗខ្លួនដូចខាងក្រោម៖

១.ក្រមា៖ តម្បាញក្រមាដែលញឹកដូចទំនាក់ទំនងរឹងមាំ
២.ចាប៉ី៖ ចាប៉ីមិនអាចខ្វះខ្សែដូចភាពរីករាយមិនអាចខ្វះគ្នា
៣.ដើមត្នោត៖ ដើមត្នោតលូតខ្ពស់ដូចមិត្តភាពយូរអង្វែង
៤. ល្ខោនស្បែក៖ ពន្លឺឆ្លុះចេញជាស្រមោលឆ្លុះបញ្ចាំងពីជីវិតដ៏រស់រវើក

ជាមួយនឹងប្រវត្តិសាស្រ្ត ចរិតលក្ខណៈ និងមន្តស្នេហ៍ដ៏ពិសេសរបស់ប្រទេសកម្ពុជា ដែលត្រូវបានគេស្គាល់ថាជា “ព្រះរាជាណាចក្រអច្ឆរិយៈ” មិនមានអ្វីចម្លែកទេដែលប្រជាជនកម្ពុជាគោរពស្រឡាញ់នូវកេរតំណែលរបស់ពួកគេ។ ក្នុងយុទ្ធនាការនេះ ស្រាបៀរអង្គរ រំលេចនូវអត្តសញ្ញាណខ្មែរយ៉ាងអស្ចារ្យ។

លោក សោម ច័ន្ទណារ៉ាត អ្នកគ្រប់គ្រងម៉ាកផលិតផលស្រាបៀរអង្គរ បានលើកឡើងថា «ស្រាបៀរអង្គរ ពិតជាមានមោទកភាពយ៉ាងក្រៃលែងដែលបានក្លាយខ្លួនទៅជា “ស្រាបៀរយើង” ទាំងនោះក៏ដោយសារតែការមានទីផ្សារដ៏ធំទូលាយ និងការបង្កើតទំនាក់ទំនងដ៏រឹងមាំផ្សារភ្ជាប់ទៅនឹងមោទកភាពយើង និងតែងតែចូលរួមបង្កើតបរិយាកាសល្អៗ និងគំនិតច្នៃប្រឌិតដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ប្រជាជនកម្ពុជា។

«គោលដៅសំខាន់របស់យើងដែលដាក់ចេញនូវយុទ្ធនាការ “ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិយើង”នេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមយុវជនកម្ពុជាជំនាន់ក្រោយរបស់យើងអំពីតួនាទីរបស់ពួកគេក្នុងការរចូលរួមថែរក្សា ការពារនិងអភិរក្ស កេរដំណែល និងបេតិកភណ្ឌដ៏សម្បូរបែបរបស់យើងឱ្យរស់រវើក និងនៅគង់វង្សស្ថិតស្ថេរយូរអង្វែង ហើយទីពីរគឺដើម្បីផ្សារភ្ជាប់ប្រវត្តិសាស្ត្រទៅកម្ពុជាសម័យថ្មីតាមរយៈខ្លឹមសារប្រកបដោយភាពច្នៃប្រឌិតដូចជា ការអប់រំ ការសម្ភាសជាមួយវិចិត្រករសហសម័យដោយប្រើបែបបទប្រពៃណី កេរតំណែល និងសហការជាមួយបុគ្គល ឬតារាល្បីៗមានប្រជាប្រិយដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ។»

«យើងពិតពេញចិត្តចំពោះយុទ្ធនាការនេះខ្លាំងណាស់ ហើយសង្ឃឹមថា ប្រជាជនកម្ពុជាគ្រប់រូបនឹងចូលរួមជាមួយការចែករំលែកមោទកភាពជាតិដល់អ្នកនៅជុំវិញខ្លួន។ សម្រាប់ព័ត៌មានថ្មីៗ សូមតាមដានបណ្តាញសង្គម និងសារព័ត៌មានក្នុងប្រទេសបន្ថែមទៀត។ យើងចូលរួមទាំងអស់គ្នាដើម្បីធ្វើឲ្យយុទ្ធនាការ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិយើង ទទួលបានជោគជ័យ និងឋិតក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។ សូមចូលរួមមានមោទកភាពចំពោះអ្វីដែលពួកយើងមាន ហើយ កោតសរសើរ និងគោរពដឹងគុណចំពោះមរតកដែលធ្វើឲ្យពួកយើងរឹងមាំជាមួយប្រជាជនកម្ពុជា»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ច័ន្ទណារ៉ាត។

យុទ្ធនាការនេះ នឹងដើរតួនាទីជាផ្នែកមួយយ៉ាងសំខាន់នៃការអភិរក្សបេតិកភណ្ឌ និងកេរដំណែលជាតិខ្មែរ ដែលជារតនសម្បត្តិមិនអាចកាត់ថ្លៃបាន ឲ្យនៅស្ថិតស្ថេរជាអមតៈ។

ផលិតដំបូងក្នុងឆ្នាំ ១៩៩២ ស្រាបៀរអង្គរ គឺជាផលិតផលកំពូលមួយរបស់ ខេមប្រ៊ូវ។ ឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្ស ស្រាបៀរអង្គរតែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរល្អបំផុត ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។

ស្រាបៀរអង្គរត្រូវបានផលិតឡើងដោយប្រើគ្រឿងផ្សំដ៏ល្អឥតខ្ចោះដែលនាំចូលពីអឺរ៉ុប និងផលិតតាមស្តង់ដាររបស់ក្រុមហ៊ុន កាស៊្បែរគ្រុប ដោយប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់ និងរក្សាបាននូវរសជាតិដើមរបស់ខ្មែរកាន់តែឆ្ងាញ់ស្របតាមតម្រូវការរបស់អតិថិជនខ្មែរនាពេលបច្ចុប្បន្ន៕

ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!

Share This Post: