PR
បណ្តាញទំនាក់ទំនងសង្គម គឺជាគន្លឹះសំខាន់ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាននៅកម្ពុជា
ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០០២២៖ បណ្តាញទំនាក់ទំនងសង្គមគឺជាមធ្យោបាយផ្សព្វផ្សាយដ៏សំខាន់មួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាការពារបរិស្ថានទាំងនៅថ្នាក់ពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមអ្នកធ្វើការងារលើកិច្ចការការពារបរិស្ថាន។

ថ្លែងនៅក្នុងឱកាសទិវាភពផែនដីឆ្នាំ២០២២ អេកូយុវទូត (YEA) ដែលជាសហគមន៍ដែលមានគោលបំណងផ្តល់អំណាច បំផុស និងអប់រំប្រជាពលរដ្ឋកម្ពុជាអំពីរបៀបរស់នៅកាន់តែមាននិរន្តរភាព បានបង្ហាញអនុសាសន៍មួយចំនួនអំពីរបៀបចូលរួមយ៉ាងងាយស្រួលក្នុងការការពារបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយប្រើបណ្តាញទំនាក់ទំនងសង្គម។ អនុសាសន៍ទាំងនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ «វិនិយោគលើភពផែនដីរបស់យើង»។

កញ្ញា វិន ពុទ្ធាលី អ្នកសម្របសម្រួលគម្រោងនៃអេកូយុវទូត បានមានប្រសាសន៍ថា៖ «មានបញ្ហាប្រឈមជាច្រើនដែលត្រូវជម្នះក្នុងប្រទេសកម្ពុជា។ ទោះបីជាមានចលនាជាច្រើនលើកស្ទួយរបៀបរស់នៅបៃតង និងការបោះចោលសំរាមឱ្យបានត្រឹមត្រូវក៏ដោយ ក៏ប្រជាជនកម្ពុជាភាគច្រើននៅតែបោះចោលសំរាម និងប្លាស្ទិកពាសវាលពាសកាល។ យើងប្រឹងប្រែងយ៉ាងខ្លាំងលើកិច្ចការពាក់ព័ន្ធនឹងការយល់ដឹង ពាក់ព័ន្ធនឹងសំរាម និងការផ្លាស់ប្តូរឥរិយាបថ និងលើការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងសំរាមក្នុងសហគមន៍»។
អេកូយុវទូតចាត់ទុកការលើកកម្ពស់ការយល់ដឹង ការផ្សព្វផ្សាយព័ត៌មាន និងបន្ទាប់មកការចាត់វិធានការថាជាគន្លឹះសំខាន់ក្នុងការការពារបរិស្ថានកម្ពុជា។ ពួកគេប្រើប្រាស់ឧបករណ៍អនឡាញ ដើម្បីជួយជំរុញឱ្យមានការផ្លាស់ប្តូរក្នុងចំណោមយុវជននៅក្នុងទីក្រុង និងសហគមន៍ជនបទ ដើម្បីជួយពួកគេឱ្យក្លាយជាគំរូអំពីរបៀបរស់នៅកាន់តែមានសុខដុមរមនាជាមួយធម្មជាតិ និងឈានមុខគេក្នុងសកម្មភាពគម្រោងបរិស្ថាននៅក្នុងសហគមន៍របស់ពួកគេផ្ទាល់។

កញ្ញា ពុទ្ធាលី បានបន្ថែមថា៖ «យើងជឿជាក់ថា បណ្តាញទំនាក់ទំនងសង្គមមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង ផ្សព្វផ្សាយព័ត៌មាន និងលើកទឹកចិត្តមនុស្សឱ្យធ្វើសកម្មភាព។ វាជាភ្លែតហ្វមមួយសម្រាប់ពួកយើងដើម្បីចែករំលែកមាតិកា និងភ្ជាប់ទំនាក់ទំនងជាមួយយុវជនដែលចាប់អារម្មណ៍ចូលរួមក្នុងសកម្មភាពគម្រោងរបស់យើង»។
អេកូយុវទូត ធ្វើយុទ្ធនាការបង្កើនការយល់ដឹងតាមអ៊ីនធឺណិតនៅលើភ្លែតហ្វមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗដូចជា Facebook គេហទំព័ររបស់ពួកគេ ដើម្បីផ្សព្វផ្សាយទៅដល់ទស្សនិកជនកម្ពុជាកាន់តែច្រើន ផ្តល់ព័ត៌មាន និងអំពាវនាវឱ្យមានសកម្មភាព។ ពួកគេពន្យល់ថា លំហឌីជីថលអាចត្រូវបានប្រើប្រាស់ដើម្បីរំលេចមុំផ្សេងៗនៃបញ្ហាបរិស្ថាន និងចាប់យករឿងរ៉ាវនានាដើម្បីបំផុសគំនិតយុវជនកម្ពុជា។

លើសពីនេះទៀត បណ្តាញទំនាក់ទំនងសង្គមជួយឱ្យមានទំនាក់ទំនងជាមួយយុវជនក្នុងកម្រិតកាន់តែស៊ីជម្រៅ ដែលបណ្តាញទំនាក់ទំនងសង្គមទំាងនោះមានដូចជា Facebook, Messenger, Instagram, កម្មវិធីផ្ញើសារផ្ទាល់ IG, មុខងារបង្កើតគ្រុប (Groups) ទំព័រឬផេក (Pages) និងកម្មវិធី (Events) នៅលើ Facebook និងផ្សេងៗទៀត។
ចាប់តាំងពីឆ្នាំ២០១៥មក អេកូយុវទូតបានដំណើរការយុទ្ធនាការឌីជីថលផ្សេងៗជាច្រើន រួមទាំងកម្មវិធីយុវជន ដើម្បីដាក់កម្រិតដល់ការប្រើប្រាស់ប្លាស្ទិក របៀបរស់នៅកាន់តែមាននិរន្តរភាពជាងមុន និងការគាំទ្រសត្វព្រៃ។ ពួកគេបានបង្កើតឧបករណ៍សិក្សារៀនសូត្រ បានរៀបចំការតាំងពិពណ៌ កម្មវិធីនិទានរឿង មហោស្រពភាពយន្ត ហើយថែមទាំងបានសហការជាមួយ KOLs ដែលធ្វើការងារលើកិច្ចការពារបរិស្ថានទៀតផង ដូចជា Green Lady ជាដើម។

កញ្ញាបានបន្ថែមថា៖ «ដំបូង អ្នកត្រូវយល់អំពីបរិបទសង្គម និងវប្បធម៌របស់ទស្សនិកជនរបស់អ្នក បញ្ហា និងដំណោះស្រាយដែលអ្នកកំពុងព្យាយាមផ្សព្វផ្សាយ បន្ទាប់មកអ្នកអាចបង្កើតមាតិកាបរិស្ថានប្រកបដោយការយល់ដឹងស៊ីជម្រៅ និងច្នៃប្រឌិតសម្រាប់ទស្សនិកជននោះ»។
តើអ្នកអាចស្វែងរកការបំផុសគំនិតនៅទីកន្លែងណា?
មានគ្រុបផ្សេងៗជាច្រើននៅលើបណ្តាញទំនាក់ទំនងសង្គមនៅកម្ពុជា ដែលប្រជាពលរដ្ឋអាចចូលមើល និងស្វែងយល់អំពីការការពារបរិស្ថាន ឬចូលរួម ដូចជា MekongWonders.org, Young Eco Ambassador, Green for Future Cambodia, Think Plastic, Dek Kit, ZeroW ឬអង្គការអភិរក្សនានាដូចជា WWF ឬ Wildlife Alliance ជាដើម។

ប្រជាជនកម្ពុជាជាង ៤០ម៉ឺននាក់ចូលរួមយ៉ាងហោចណាស់ក្នុងគ្រុប Facebook មួយដែលផ្តោតលើការរកឃើញអ្វីមួយ ការការពារ និងការដឹងគុណដល់ភពផែនដី និងបរិស្ថានរបស់យើង។ លើសពីនេះ មានអាជីវកម្មជាង ២៥០នៅលើ Instagram ក្នុងប្រទេសកម្ពុជា ដែលពណ៌នាខ្លួនឯងថាជាអាជីវកម្មមិនប៉ះពាល់បរិស្ថាន។
មនុស្សគ្រប់គ្នាអាចបង្ហាញការគាំទ្ររបស់ខ្លួនដោយប្រើស្ទីគ័ររបស់ Instagram ស៊ុមប្រូហ្វាល់របស់ Facebook និងស្ទីឃ័រនៅលើ Messenger សម្រាប់ទិវាភពផែនដី។ អ្នកប្រើប្រាស់ Facebook អាចចូលទៅកាន់មជ្ឈមណ្ឌលវិទ្យាសាស្ត្រអាកាសធាតុរបស់ Facebook ដើម្បីស្វែងយល់អំពីសកម្មភាពប្រចាំថ្ងៃដែលពួកគេអាចធ្វើបាន និងស្វែងយល់បន្ថែមអំពីការការពារបរិស្ថានសកល និងក្នុងតំបន់។ អ្នកប្រើប្រាស់ក៏អាចទិញទំនិញប្រកបដោយនិរន្តរភាពផងដែរតាមរយៈការជ្រើសរើសផលិតផលមួយតឹកនៅលើទីផ្សារ Facebook Marketplace ជំនួសឱ្យការទិញផលិតផលថ្មី ហើយអ្នកគ្រប់គ្នាអាចប្រើប្រាស់ Facebook Marketplace ដើម្បីទិញ និងលក់របស់របរមួយតឹកនៅក្នុងសហគមន៍មូលដ្ឋានរបស់អ្នកនិងនៅទីកន្លែងផ្សេងទៀត ដូចជាកង់ រុក្ខជាតិ សម្លៀកបំពាក់ និងរបស់របរជាច្រើនទៀត៕


PR
ពិធីសម្ពោធជាផ្លូវការ ទឹកដោះគោស្រស់ Nong Pho នៅកម្ពុជា
ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ នេះ បានធ្វើការសម្ភោធ នាំចូលជាផ្លូវការនូវផលិតផលទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធធ្វើឡើងនៅ Oakwood Premium Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈឺគៀត អាត់ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី និង ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុន Nongpho Dairy Cooperative Ltd ពីប្រទេសថៃផងដែរ។

ទឹកដោះគោ Nongpho ត្រូវបានផលិតឡើងនៅឆ្នាំ ១៩៧០ ដោយក្រុមហ៊ុន Nongpho Dairy Products Co., Ltd. ដែលជា ផលិតផល ស្ថិតនៅក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រនៃប្រទេសថៃ។ ទឹកដោះគោ Nongpho គឺជាទឹកដោះគោស្រស់ដែលមានរសជាតិឆ្ងាញ់ស្រស់ថ្មី មានផ្ទុកទៅដោយជាតិកាល់ស្យូម និងប្រូតេអ៊ីនខ្ពស់ពីធម្មជាតិ ដែលជួយដល់ប្រព័ន្ធសាច់ដុំឱ្យលូតលាស់បានល្អ ព្រមទាំងជួយថែទាំឆ្អឹង និងធ្មេញឱ្យរឹងមាំ និងសម្បូរទៅដោយវីតាមីន B2, B12 និងផូស្វ័រ ដែលជួយដល់ប្រព័ន្ធខួរក្បាលឱ្យដំណើរការបានល្អ និងជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយបានល្អ ដែលមានការផលិតត្រឹមត្រូវតាមមជ្ឈដ្ឋានស្តង់ដារជាមួយវិញ្ញាប័នបត្របញ្ជាក់ទទួលស្គាល់គុណភាពខ្ពស់ មានប្រយោជន៍ល្អសម្រាប់សុខភាព សាកសមសម្រាប់ទទួលទានចំពោះមនុស្សគ្រប់វ័យ។

ក្រុមហ៊ុន Da Dairy បានចុះហត្ថលេខាជាផ្លូវការនូវកិច្ចសន្យានាំចូលផ្តាច់មុខជាមួយក្រុមហ៊ុន Nongpho Ratchaburi Dairy Cooperative Limited សម្រាប់ការនាំចូលផលិតផលទឹកដោះគោ Nongpho ទាំងអស់មកកាន់ទីផ្សារនៅប្រទេសកម្ពុជា ដែលមានដូចជា ទឹកដោះគោស្រស់ Pasteurized Nongpho, ទឹកដោះគោស្រស់ Nongpho UHT ដែលមានទាំង ៥ រសជាតិ, ទឹកដោះគោស្រស់ Nongpho UHT ចំណុះ 125មីលីលីត្រ ទាំង ៣ រសជាតិ, យ៉ាអ៊ួរ Nongpho ដែលមាន ៤ រសជាតិ, ការ៉េម Nongpho។

ដើម្បីធ្វើការចូលរួមជាមួយនឹងឱកាសដ៏ពិសេសក្នុងការសម្ភោធក្នុងការបើកសម្ភោធជាផ្លូវការរបស់ ទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជាផងដែរនោះ យើងខ្ញុំសូមធ្វើការបរិច្ចាគ ផលិតផលទឹកដោះគោស្រស់ Nongpho ទៅកាន់វិទ្យាស្ថានអប់រំដែលមានដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (កំពង់ធំ),វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ,សកលវិទ្យាល័យជាតិបាត់ដំបង, ដេប៉ាតឺម៉ងភាសាថៃ នៃវិទ្យាស្ថានភាសាបរទេស នៃសកលវិទ្យាល័យភូមិន្ទ, និង វិទ្យាល័យ ហ៊ុន សែន ត្រែង (ខេត្តបាត់ដំបង) ដើម្បីចូលរួមចំណែកសប្បុរសធម៌ចំពោះសង្គម។

គ្រប់ផលិតផល Nongpho មានលក់ជាផ្លូវការដំបូងបង្អស់នៅក្នុងហាងទំនិញ 7/11 គ្រប់សាខាទាំងអស់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះតទៅ និងអាចរកទិញបាននៅគ្រប់តំណាងចែកចាយទាំងអស់ក្នុងប្រទេសកម្ពុជា។
Nongpho ទឹកដោះគោស្រស់ ដើម្បីសុខភាព និង ស្នាមញញឹម ទាំងអស់គ្នា។










PR
កំពូលស្មាតហ្វូន Samsung Galaxy S23 Series ផ្ដល់ការកម្សាន្តគ្រប់ពេលវេលា គ្រប់ទីកន្លែងឥតដែនកំណត់…!!
(ភ្នំពេញ) ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣៖ ម៉ោះ! អ្នកណាគេខ្លះធ្លាប់ស្រមៃចង់ប្រើ និងចង់ក្រេបយកបទពិសោធន៍ការងារ និងការកម្សាន្តដ៏សម្បូរបែបលើកំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S23 Series ដែលកំពុងតែឆក់យកបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសមិនឲ្យទាស់ចិត្តតែម្តង…! ជាពិសេសគឺអ្នកចូលចិត្តធ្វើការ និងមិត្តៗយុវវ័យដែលចូលចិត្តថតរូបភាព ឬវីដេអូ លេង TikTok, IG, Game, និងលេង Facebook…តែម្តង…!

ម៉េចបានហ៊ានថាចឹង…! ព្រោះ Samsung Galaxy S23 Series ដែលក្រុមហ៊ុន សាមសុង បានដាក់លក់ពេលនេះគឺជាត្រកូលស្មាតហ្វូនដែលមានសមត្ថភាពដ៏អស្ចារ្យលើកំពូលកាមេរ៉ាច្បាស់លម្អិតឥតខ្ចោះ ប្រព័ន្ធដំណើរការលឿនរលូន កម្លាំងថាមពលថ្មខ្លាំង ទំហំផ្ទុកធំ ដែលធ្វើឲ្យរាល់ការធ្វើការ និងការកម្សាន្តរបស់អ្នកកាន់តែរលូន…កាន់តែរីករាយ…!

ជាមួយនូវប៊ិចវេទិមន្ត S Pen ដែលជាជំនួយការដ៏ឆ្នើមសម្រាប់លោកអ្នក ទោះចង់កត់ត្រា កែឯកសារ ទម្លាក់ការងារ បញ្ជាថតរូប ឬវីដេអូ ឬបញ្ជាលើកម្មវិធីផ្សេងៗក៏បានយ៉ាងងាយស្រួល និងឆាប់រហ័សជាមួយនឹងប្រព័ន្ធដំណើរការល្បឿនលឿននៃបន្ទះឈីបដ៏កំពូល Snapdragon 8 Gen 2 ជំនាន់ចុងក្រោយបង្អស់…!

រឹតតែអស្ចារ្យជាងនេះជាមួយនឹងមុខងារ Samsung Dex នៅលើ Galaxy S23 Ultra ដែលផ្ដល់នូវបទពិសោធន៍ដ៏សម្បូរបែបដូចកុំព្យូទ័រអ៊ីចឹងដែរ…! មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់តភ្ជាប់ទៅកាន់កុំព្យូទ័រដោយមិនចាំបាច់ប្រើខ្សែ (Wirelessly)។ លោកអ្នកអាចធ្វើការងារលក្ខណៈ Office ឫ លេងហ្គេមដោយរលូនជាមួយការភ្ជាប់ទៅនឹងដៃហ្គេមក៏បាន។

លើសពីនេះទៅទៀត Samsung Galaxy S23 Series ក៏មានមុខងារថ្មី Image clipping ជាមុខងារដែលអាចឲ្យអ្នកប្រើប្រាស់កាត់ object ដូចជា មនុស្ស សត្វ ឬ វត្ថុ ដោយគ្រាន់តែធ្វើការចុចឲ្យយូរនៅលើរូបភាពដែលចង់កែ បន្ទាប់មកវានឹងត្រូវបានដកចេញពីរូបភាពជា PNG ដែលអាចចម្លង ឬ ចែករំលែក និងអាចរក្សាទុកបាន។

ជាមួយសមត្ថភាពកំពូលអេក្រង់ដែលមានភាពរលូននៅលើ Samsung Galaxy S23 Series (អូសលឿនយ៉ាងណាក៏មិនចេះទាក់ដែរ) ទោះលេងយូរយ៉ាងណាក៏មិនក្ដៅទូរស័ព្ទជាមួយប្រព័ន្ធបំភាយកម្ដៅបានល្អឥតខ្ចោះ ពិសេសថាមពលថ្មធំរហូតដល់ 5000mAh ផ្ដល់នូវថាមពលក្នុងការប្រើប្រាស់បានកាន់តែយូរ… ដែលធ្វើឲ្យរាល់ការកម្សាន្ត និងការធ្វើការកាន់តែជក់ចិត្តដិតអារម្មណ៍!

និយាយឲ្យខ្លី និងស្រួលយល់ទៅមាន Samsung Galaxy S23 Series គឺសឹងតែដូចមានអ្វីគ្រប់យ៉ាងក្នុងដៃអ៊ីចឹង…!! ក្រុមហ៊ុន សាមសុង គឺពិតជាធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាននូវអារម្មណ៏កាន់តែមានភាពងាយស្រួល… កាន់តែស៊ីវីល័យជាងមុនផងដែរ។
នៅចាំអីទៀតវើតៗទៅ…!! ជាមួយការថែមជូនដ៏ពិសេស Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ, ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារជាមួយគម្រោងស្មាតល្អរយៈពេល12ខែ, បង់រំលស់ជាមួយធនាគារ AEON +(0$ Down Payment) + ដោយគ្មានការប្រាក់ (0%) រយៈពេល 9 ខែ (គិតចាប់ពីថ្ងៃទិញ)។

បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានការធានាត្រឹមត្រូវពីខាងក្រុមហ៊ុន!!!
ក្រុមហ៊ុន សាមសុង នៅតែបន្តគាំទ្រយ៉ាងពេញទំហឹងអស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីធ្វើយ៉ាងណាឲ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!



PR
អ៉ីយ៉ាស់!! ហុងដា Scoopy ស៊េរីថ្មី មកលើកនេះកាន់តែឡូយ!!!!
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់លក់ជាផ្លូវការ នូវម៉ូតូម៉ាក Honda SCOOPY ស៊េរីថ្មី! ទាំងពីរប្រភេទ ក្រោមគំនិត “NEVER BEHIND TREND” ឆ្លុះបញ្ចាំងពីភាពទាក់ទាញ ទាន់សម័យ ស៊ីវិល័យ បច្ចេកវិទ្យាទំនើបកាលីបឈានមុខគេ មានពីរស៊េរី សម្រាប់ជម្រើស។

សម្រាប់អតិថិជនដែលពេញនិយមនូវការរចនាបែបស៊ីវិល័យស្រស់ឆើតឆាយ Honda SCOOPY ស៊េរី PRESTIGE ប្រាកដជាជម្រើសទី១ តែមថ្មីរចនាយ៉ាងសម្រិតសម្រាង ដោយបន្ទះមាស បង្កប់ដោយក្រឡាចំណិតពេជ្រ និងនិមិត្តសញ្ញា SCOOPY ផុស រួមបញ្ចូល ឆ្លុះបញ្ចាំងពីភាពប្រណិតឥតខ្ចោះ។ ជាមួយ ប្រភេទកង់ អត់ពោះវៀន ទំហំ 14អ៊ិញ! ធ្វើដំណើរដោយភាពជឿជាក់បង្កើនភាពងាយស្រួល ក្នុងការបើកបរ។

ចំណែកឯ Honda Scoopy ស៊េរី CLUB12 ស្ទាយប្លែកការរចនាថ្មីបន្ទាត់ឆ្នូតដ៏ UNIQUE របស់ CLUB12 ផ្សារភ្ជាប់នឹងបច្ចេកវិទ្យានិងនិមិត្តសញ្ញា CXII ដែលបង្កប់អត្ថន័យពិសេស ទាក់ទាញគ្រប់ជ្រុងជ្រោយ និងស៊ីវិល័យឥតដែនកំណត់។ បំពាក់ជាមួយ Honda Smart key បង្កើនសុវត្ថិភាព និង ភាពងាយស្រួល ទ្វេរដង មិនចាំបាច់ត្រូវការកូនសោរ។ ការរក្សាទំនាក់ទំនងគ្រប់ពេលវេលា ជាមួយ USB Type A ដែលធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួល។ ប្រអប់ដាក់ឥវ៉ាន់ខាងមុខ កាន់តែធំ សម្រួលដល់ការទុកសម្ភារះផ្សេងៗ។

គួរបញ្ជាក់ដែរថា Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរី ក៏បានបំពាក់ម៉ាស៊ីន PGM-FI ជំនាន់ថ្មី ក៏មានផ្តល់
នូវការធានាជូនរយៈពេល២ (ពីរ)ឆ្នាំ ឬស្មើនឹង ២៤០០០គីឡូម៉ែត្រ។

សម្រាប់ម៉ូតូ Honda SCOOPY ស៊េរីថ្មីគឺ ៥ ពណ៌សម្រាប់ជ្រើសរើស ដែល Scoopy PRESTIGE មាន

ជម្រើស៣ (បី) ពណ៌ដូចជា៖ ពណ៌ស, ពណ៌ខ្មៅ នឹងពណ៌ក្រហម។ ចំណែកឯ Scoopy Club12 មាន ២ (ពីរ) ពណ៌មានដូចជា៖ ពណ៌ស នឹង ពណ៌ទឹកប្រាក់។
លោកអ្នកក៏អាចរកទិញ Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរីនេះនៅតាមបណ្តាលហាងនានានូវទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : https://www.ncxhonda.com/motorcycles/kh/ACF110CBTP-2CA
https://www.ncxhonda.com/motorcycles/kh/ACF110CBTP-3CA