ខ្មែរណូត

ស្វែងរក

  • PR

    ការសម្ភោធទូរស័ព្ទដៃROGដំបូងនៅកម្ពុជាដែលជាទូរស័ព្ទកំពូលសំរាប់ការលេងហ្គេមនិងធ្វើការងារកំរិតធ្ងន់!

    BY Khmernote Media November 19, 2018
    ការសម្ភោធទូរស័ព្ទដៃROGដំបូងនៅកម្ពុជាដែលជាទូរស័ព្ទកំពូលសំរាប់ការលេងហ្គេមនិងធ្វើការងារកំរិតធ្ងន់!

    ភ្នំពេញ, ប្រទេសកម្ពុជា, ថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០១៨ — យោងទៅតាម Antutu (www.antutu.com) global benchmark ទូរស័ព្ទដៃ ASUS ROG បានស្ថិតក្នុងតំណែងទី១ ដែលជាប់ឈ្មោះជាទូរស័ព្ទដៃមានល្បឿនលឿនជាងគេបំផុត និងទទួលបានពិន្ទុរហូតដល់ទៅ 299706 ផងដែរ។

    ជាមួយនឹង Qualcomm® Snapdragon™ 845 ដែលមានល្បឿនគណនា 2.96GHz octa-core រួមទាំងប្រភេទ GPU Qualcomm® Adreno™ 630 ហើយក៏ត្រូវបានភ្ជាប់មកជាមួយប្រដាប់បញ្ចេញខ្យល់អោយត្រជាក់ និងបច្ចេកវិទ្យាGameCool vapor-chamber cooling systemផងនោះ ទូរស័ព្ទនេះបានក្លាយជាទូរស័ព្ទដែលបំពេញតំរូវការអ្នកលេងហ្គេមគ្រប់គ្នាចង់បាន។

    លើសពីនេះទៅទៀតROG Phoneក៏មាននូវឧបករណ៍បន្ថែមសំរាប់ធ្វើអោយបទពិសោធន៍ក្នុងការលេងហ្គេមរបស់លោកអ្នកកាន់តែមានភាពអស្ចារ្យថែម ទៀតផងដែរ។ ក្នុងនោះរួមមានTwinView Dock, Mobile Desktop Dock, និង Gamevice controller ជាមួយ WiGig® Display Dockជាដើម។

    ROG Phone: កំលាំងប្រតិបត្តិការលឿនបំផុត ជាមួយនឹងការមើលឃើញគ្មានគូរប្រៀប រួមទាំងការគ្រប់គ្រងក្នុងការលេងហ្គេមប្រកបដោយភាពឥតខ្ចោះ

    ខ្សែស្រឡាយរបស់ROGមួយនេះបានឈានមុខគេបង្អស់ក្នុងប្រវត្តិសាស្ត្រទូរស័ព្ទដៃ ដោយមានទំហំ៦អ៊ីញ និងត្រូវបានធ្វើការរចនាឡើងដោយយកចិត្តទុកដាក់បំផុត ហើយវាភ្ជាប់មកជាមួយនឹង CPU Qualcomm Snapdragon 845 2.96GHz octa-core ផ្សំជាមួយGPU Qualcomm Adreno™ 630 ដែលធ្វើអោយល្បឿនរបស់វាលឿនអាចទ្រទ្រង់រាល់កម្មវិធីទាំងអស់បានយ៉ាងរលូន។ ម្យ៉ាងវិញទៀតទូរស័ព្ទនេះបំពាក់ជាមួយនឹង GameCool vapor-chamber cooling system ថែមទាំងមានជំនួយពី AeroActive Cooler ដែលអាចគ្រប់គ្រងប្រព័ន្ធបញ្ចេញកម្តៅបានយ៉ាងល្អផងនោះការលេងហ្គេមឬប្រើកម្មវិធីទូរស័ព្ទធំៗរបស់អ្នកប្រើប្រាស់ នឹងគ្មានការបារម្ភទៅលើការឡើងកម្តៅខ្លាំងទៀតឡើយ។
    ROG Phone មានអេក្រង់ប្រភេទ AMOLED ដែលមានកំរិតRefresh rate 90Hz និង response time ត្រឹម1ms តែប៉ុណ្ណោះ ដែលធ្វើអោយអ្នកប្រើប្រាស់ទទួលបានកំរិតមើលឃើញដល់ HDR ផងដែរ។
    ការរចនាដោយភ្ជាប់មកជាមួយនៅសេនស័រ AirTriggers ដែលប្រៀបបានទៅនឹង R1 និងL1សំរាប់ដៃហ្គេមដូច្នោះដែរ។ ឧបករណ៍TwinView Dock សំរាប់ការប្រើប្រាស់កម្មវិធី២នៅលើអេក្រង់២ក្នុងពេលតែមួយបាន; ឧបករណ៍ Mobile Desktop Dock សំរាប់ភ្ជាប់ទៅDesktop ក្នុងការលេងហ្គេម; និង ឧបករណ៍Gamevice controller ជាមួយ WiGig Display Dock ដែលប្រើWifi 60GHz សំ-រាប់លេងហ្គេមទៅលើអេក្រង់ធំៗ។ មិនតែប៉ុណ្ណោះវាមានភ្លើង ASUS Aura RGB និង Aura Sync support, រួមជាមួយនឹងតិចណូឡូជី ASUS HyperCharge ដែលអាចសាកថ្មបានលឿនបំផុត សុវត្ថិភាពបំផុត និងមិនអោយក្តៅទូរស័ព្ទផងដែរ។

    ចំណុចពិសេស
    • ការទទួលបានពិន្ទុខ្ពស់ជាងគេបំផុតរហូតដល់ទៅ 299706 ពី Antutu Benchmark V7
    • ការបំពាក់ Qualcomm Snapdragon 845 2.96GHz រួមជាមួយនឹងឧបករណ៍បញ្ចេញខ្យល់ GameCool vapor-chamber cooling ដែលគ្មានការបារម្ភណ៍ទៅលើការក្តៅហួសកំរិត
    • ROG Phone ជាទូរស័ព្ទដំបូងបង្អស់ដែលផ្តល់នូវតំរូវការដល់អ្នកលេងហ្គេមហួសពីការរំពឹងទុក ដែលផ្គួបផ្សំជាមួយនឹងឧបករណ៍បន្ថែមខាងក្រៅគ្រប់ប្រភេទ ហើយជាGaming Phoneដែលយល់ចិត្តGamersគ្រប់រូបមិនថាស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។
    ក្រុមហ៊ុនASUSមានគោលដៅធំបំផុត គឺចែកចាយបច្ចេកវិទ្យាដល់ប្រជាជនកម្ពុជាអោយទទួលបានផលិតផលដែលមានគុណភាពខ្ពស់ ហើយទូរស័ព្ទដៃROGនេះគឺជាទូរស័ព្ទដៃដែលទទួលបានការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទៅលើអារម្មណ៍ និងតំរូវការអ្នកប្រើប្រាស់។

    NOTES TO EDITORS

    Antutu Benchmark V7 global rankings: http://www.antutu.com/en/doc/116054.htm
    ROG Phone product page: https://www.asus.com/Phone/ROG-Phone/
    ROG Facebook: https://www.facebook.com/ASUSROGKH
    ###

    អំពី ROG

    Republic of Gamers (ROG) គឺជាប្រេនដែលឈរក្រោមស្លាកយីហោក្រុមហ៊ុន ASUS ដែលផ្តោតសំខាន់ទៅលើការបង្កើតនូវគ្រឿងឧបករណ៍ហ្គេមដ៏ល្អជាងគេបំផុតជុំវិញពិភពលោក។ ក្នុងឆ្នាំ២០០៦ បានបញ្ចេញនូវផលិតផលដែលមានការច្នៃប្រឌិតខ្ពស់ និងមានសមត្ថភាព ក៏ដូចជាគុណភាពខ្ពស់បំផុតរួមមាន motherboards, graphics cards, កុំព្យូទ័រយួរដៃ, desktops, monitors, ឧបករណ៍សំលេង, routers និង peripherals. ROG ចូលរួមយ៉ាងសកម្មជាមួយកម្មវិធីប្រកួតហ្គេមធំៗក្នុងពិភពលោក។ ROG gear ត្រូវបានយកទៅប្រើប្រាស់ជាច្រើនដែលជាជំរើសដ៏ល្អសំរាប់អ្នកចង់ទទួលបានពានរង្វាន់ក្នុងការប្រកួតហ្គេម។ ពត៌មានបន្ថែមសំរាប់អ្នកចង់ឈានជើងយកពានរង្វាន់ “the choice of champions” នៅលើគេហទំព័រ http://rog.asus.com.

    Share This Post:
    MPO4D jitutoto mpo4d Mpoplay