ស៊ូគូប៊ូស៊ុ ដាក់បង្ហាញផលិតផលថ្មីដើម្បីបំពេញតម្រូវការសុភាពនារីសម័យថ្មី
ព្រឹត្តការណ៍ដ៏អស្ចារ្យនេះប្រារព្ឋឡើងនៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅរោងកុន Major Cineplex នៅផ្សារទំនើប AEON Mall សែនសុខ។

ក្រុមហ៊ុនចែកចាយ TSNR Distribution Co. Ltd និងក្រុមហ៊ុន LION CORPORATION (THAILAND) LTD មានកិតិ្តយសប្រកាសបើកលក់ជាផ្លូវការនូវផលិតផលសាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុអាល់ធីម៉េតវ៉ាយ ដ៏ថ្មីបំផុតរបស់ខ្លួនជាមួយនឹងប្រធានបទ “ដំណើរឆ្ពោះទៅ អាល់ធីម៉េត វ៉ាយ” ឬ “ULTIMATE WHITE JOURNEY” ដោយមានការចូលរួមពីអ្នកគាំទ្រផលិតផល ស៊ូគូប៊ូស៊ុ ទាំងអស់តាមបណ្តាញសង្គម ហ្វេសប៊ុក (Facebook) ដើម្បីមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យតាមរយៈស្ថានភាពនៃបែបផែនជីវិតប្រចាំថ្ងៃដូចជាពិធីជប់លៀងនិងសកម្មភាពកីឡាជាដើម។


គ្រប់ផលិតផល ស៊ូគូប៊ូស៊ុ សុទ្ធតែទទួលបានអាជ្ញាបណ្ណពីក្រុមហ៊ុន LION CORPORATION របស់ប្រទេសជប៉ុនហើយគ្រប់រូបមន្តទាំងអស់គឺ ត្រូវបានផ្សំឡើងយ៉ាងយកចិត្តទុកដាក់ និងស័ក្តិសមបំផុតសម្រាប់ប្រភេទស្បែកនៅក្នុងបណ្តាប្រទេសអាស៊ាន។ គោលបំណងនៃផលិតផលថ្មីនេះគឺ #UltimateWHITE #UltimateME“ ដោយជួយឱ្យសស្បែកអ្នកទាំងអស់គ្នា ក៏ដូចជាអតិថិជនរបស់ ស៊ូគូប៊ូស៊ុ ទាំងអស់កាន់តែមានទំនុកចិត្តជាមួយនឹងស្បែកសស្អាតបំផុត និងមានក្លិនក្រអូបតាមបែបធម្មជាតិ បន្ទាប់ពីងូតទឹករួចជាមួយនឹងសាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ អាល់ធីម៉េតវ៉ាយ។ ព្រមជាមួយគ្នានេះដែរ អតិថិជនទាំងអស់អាចរីករាយក៏ដូចជាមានអារម្មណ៍ស្រស់ស្រាយសម្រាប់សកម្មភាពប្រចាំថ្ងៃដូចជា (ការងារ ការចូលរួមពិធីជប់លៀងផ្សេងៗ ឬ ការធ្វើលំហាត់ប្រាណ)ផងដែរ។ ផលិតផលថ្មីរបស់យើងនៅពេលនេះគឺពិតជាស័ក្តិសម បំផុតសម្រាប់អ្នកទាំងអស់គ្នាដែលកំពុងតែមានវត្តមាននៅទីនេះព្រមទាំងអតិថិជនទាំងអស់ផងដែរ។

លក្ខណៈពិសេសបំផុតសម្រាប់ផលិតផលនេះគឺមិនគ្រាន់តែផ្សំឡើងពីធម្មជាតិដែលជាគោលការណ៍របស់ ស៊ូគូប៊ូស៊ុ ប៉ុណ្ណោះទេ ថែមទាំងបន្ថែមនូវវីតាមីនសំខាន់ៗ ៣ ប្រភេទទៀតដូចជា (វីតាមីន ប៊េស្រ៊ី វីតាមីន ស៊ី និងវីតាមីន អ៊ី) ដែលអាចជួយឱ្យស្បែកសស្អាត និងមានសុខភាពល្អតាមបែបធម្មជាតិពិតៗ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺអតិថិជន ស៊ូគូប៊ូស៊ុ ទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីនៃសាប៊ូដុសខ្លួនដ៏ល្អបំផុតដែលផ្សំឡើងពី “សារធាតុពីគុជខ្យង” និងសារធាតុធម្មជាតិ ២ប្រភេទទៀតដែលធ្វើឱ្យស្បែកមានក្លិនក្រអូបជាប់បានយូរជាមួយនឹងក្លិនក្រអូបប្រហើរស្រទន់ពី “ផ្កាសាគូរ៉ា និងផ្លែប៊ឺរី”ទៀតផង។
អតិថិជនទាំងអស់អាចរកទិញសាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ អាល់ធីម៉េត វ៉ាយ នៅតាមផ្សារទំនើបនានាបាន។






