3 ចំនុចធ្វើអោយ Toyota Prius វ៉ាដាច់ Toyota Corolla នៅស្រុកខ្មែរ
- November 19, 2018
ខណៈដែលទីផ្សារកម្ពុជា រថយន្ត Hybrid កំពុងពេញនិយមខ្លាំង ធ្វើអោយអត្រានៃការនាំចូលរថយន្តម៉ូដែលមួយចំនួនត្រូវបានកាត់បន្ថយ ជាក់ស្តែងគឺម៉ូដែល Toyota Corola ផ្ទាល់តែម្តង។ ទាំងនេះគឺជាមូលហេតុធំៗចំនួន៣ ដែលធ្វើអោយរថយន្ត Toyota Prius កំពុងវ៉ាដាច់រថយន្ត Toyota Corolla នាពេលបច្ចុប្បន្នក្នុងទីផ្សារក្នុងស្រុកយើង។
១. តំលៃ៖ សំរាប់ទីផ្សារកម្ពុជា រថយន្ត Toyota Prius វាមានតំលៃទាបជាងរថយន្ត Toyota Corolla បន្តិចបើធៀបជាមួយម៉ូដែលឆ្នាំដូចគ្នា ប៉ុន្តែសម្រាប់រថយន្ត Prius វាមានលក្ខណៈសម្បត្តិច្រើនជាង Corolla ហើយវាក៏ជាមូលហេតុធ្វើអោយអ្នកប្រើប្រាស់ងាកទៅរកការប្រើប្រាស់រថយន្ត Prius វិញ។

២. បច្ចេកវិទ្យា៖ បើយើងនិយាយពីបច្ចេកវិទ្យាវិញ គឺរថយន្ត Prius មានបច្ចេកវិទ្យាទំនើបជាង Corola បើគិតតាំងពីឆ្នាំ 2004 មកគឺរថយន្ត Prius មានបំពាក់ប្រព័ន្ធសោរស្វ័យប្រវត្តិ (Smart Key assist) ហើយក៏មានបំពាក់ប្រព័ន្ធ ABS, VSC, Navigation system, Laser Lamp, JBL Speaker និងប្រព័ន្ធបញ្ជារផ្សេងៗ ខណៈដែលរថយន្ត Corolla នៅមិនទាន់មានបច្ចេកវិទ្យាអស់នោះនៅឡើយទេ ដោយខ្លះមានត្រឹមប្រព័ន្ធ ABS។


៣. អត្រាស៊ីសាំង៖ ចំនុចក្តៅគគុកនេះហើយធ្វើអោយ Prius ហក់ដល់ចំនុចកំពូលមួយ រហូតមានអ្នកប្រើប្រាស់លើសលុបនេះពេលបច្ចុប្បន្ន។ Prius បានបំពាក់ប្រព័ន្ធ Hybrid Sysytem ដែលវាជួយកាត់បន្ថយអត្រាស៊ីសាំងតិចបំផុត បើធៀបជាមួយរថយន្តម៉ូដែលផ្សេង ខណៈដែលម៉ូដែល Toyota Corolla ប្រើប្រាស់សាំងសុទ្ធ ហើយមានអត្រាស៊ីសាំងខ្ពស់ជាង។

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាមូលហេតុមួយចំនួនប៉ុណ្ណោះ ហើយវាក៏នៅតែមានលក្ខណៈពិសេសរាងៗខ្លួនជាច្រើនទៀត សម្រាប់អ្នកទាំងអស់គ្នាធ្វើការពិចារណាមុនពេលសម្រេចចិត្តទិញមកប្រើប្រាស់៕
- Share This Post:






