ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនអចលនទ្រព្យយក្សចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងយកកម្ពុជា ជាទីតាំងស្នូលសម្រាប់ការអភវិឌ្ឍអលចនទ្រព្យក្នុងតំបន់

    BY Khmernote Media November 19, 2018
    ក្រុមហ៊ុនអចលនទ្រព្យយក្សចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងយកកម្ពុជា ជាទីតាំងស្នូលសម្រាប់ការអភវិឌ្ឍអលចនទ្រព្យក្នុងតំបន់

    ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្សចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ជ្រើសយកប្រទេសកម្ពុជា ធ្វើជាទីតាំងយុទ្ធសាស្រ្តស្នូល ដើម្បីពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួន ជាមួយនឹងទុនបំរុងបន្ថែមយ៉ាងតិច ១០ ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំបន្ទាប់។

    នៅក្នុងពិធីសម្ពោធបញ្ចប់ការសាងសង់គ្រោងអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប នៅព្រឹកថ្ងៃទី 19 ខែ វិច្ឆិកា ឆ្នាំ 2018នេះ នៅកោះពេជ្រ លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា ក្នុងរយៈពេល 10 ឆ្នាំខាងមុខនេះ ក្រុមហ៊ុននឹងយកប្រទេសកម្ពុជាជាទីតាំងយុទ្ធសាស្ត្រស្នូលក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដោយក្រុមហ៊ុន នឹងបន្តបណ្តាក់ទុនយ៉ាងតិចចំនួន 10 ពាន់លានដុល្លារអាមេរិកបន្ថែម ដើម្បីពង្រីកវិសាលភាពក្រុមហ៊ុន ទៅកាន់ប្រទេសសឹង្ហបុរី ប្រទេសថៃ និងប្រទេសម៉ាឡេស៊ីជាដើម ហើយនឹងក្លាយខ្លួនទៅជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនខ្នាតអន្តរជាតិ ដែលមានឥទ្ធិពលជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈលោកមើលឃើញថា កម្ពុជា ជាប្រទេសមួយស្ថិតនៅចំកណ្ដាលនៃប្រទេសជាសមាជិកអាស៊ាន។

    លោកបន្ថែមថា វត្តមានរយៈពេលបីឆ្នាំ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានស្ថាប័ន និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 30 ក្រុមហ៊ុន ដែលបានវិនិយោគទុនជាទឹប្រាក់សរុបលើសពី 2 ពាន់លានដុល្លារអាមេរិក និងមានដីបម្រុងសរុបជាង 10 លាន ម៉ែត្រការ៉េសម្រាប់ធ្វើការអភិវឌ្ឍ ដែលស្មើនឹងទំហំគម្រោងអភិវឌ្ឍន៍សរុបចំនួន 15 លាន ម៉ែត្រការ៉េ។

    លោកបន្ថែមថា ដើម្បីបង្កភាពងាយស្រួល និងទំនុកចិត្ត លើការវិនិយោគនៅកម្ពុជា ក្រុមហ៊ុន បានសាងសង់អគារទីស្នាក់ការកណ្តាលរួមមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ដើម្បី ប្រមូលផ្តុំក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់របស់ខ្លួនទាំងអស់ក្នុងប្រទេសកម្ពុជា អាចធ្វើការជារួមជុំគ្នា នៅទីតាំងតែមួយ ដោយអគារទាំងមូល បានប្រើប្រាស់រចនាបថបែបថ្មីទំនើប ដោយរួមបញ្ចូលគ្នា ជាមួយនិងការិយាល័យលក្ខណៈអេកូឡូស៊ី និងសន្សំសំចៃថាមពល ដែលជាកាត់បន្ថយការបំពុលបរិស្ថាន។

    គួរបញ្ជាក់ថា គម្រោងអគារទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុបនេះ ស្ថិតក្រោម ការវិនិយោគពី ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងទទួលការសាងសង់ដោយ ក្រុមហ៊ុន ឆាយណា ខនស្ទ្រាក់សិន នៅលើផ្ទៃដីសរុបទំហំ ៥ពាន់៥រយម៉ែត្រការ៉េ កម្ពស់៥ជាន់ ស្ថិតក្នុងទីតាំងកោះពេជ្រ ដោយនឹងអាចដាក់ឲ្យប្រើប្រាស់ជាផ្លូវការបាននៅក្នុងខែមេសា ឆ្នាំ2019ខាងមុខនេះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay