PR

ក្រុមហ៊ុន E-GetS ចំណាយពេល ៣ថ្ងៃ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងសុវត្ថិភាពគ្រួសារបុគ្គលិករបស់ខ្លួន!

BY
Liny Chan
April 29, 2022

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុន E-GetS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមវត្តមាន ឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក សាយ សំអាត នាយការិយាល័យនិតិវិធី នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងអនុប្រធានផ្នែកដឹកជញ្ជូននៃក្រុមហ៊ុន លោក យ៉ាង សឹជីន រួមទាំងក្រុមការងារ និងបុគ្គលិកដឹកជញ្ជូននៃគ្រួសារ E-GetS ដើម្បីធ្វើការបង្រៀនច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់បុគ្គលិកដឹកជញ្ជូននៃក្រុមហ៊ុន E-GetS។

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលលោក សាយ សំអាត នាយការិយាល័យនិតិវិធី នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញនូវអារម្មណ៍រំភើប និងកោតសរសើរចំពោះការរៀបចំឡើងរបស់ក្រុមហ៊ុន E-GetS ក្នុងការបណ្ដុះបណ្ដាលផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់បុគ្គលិកដឹកជញ្ជូន ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គោរពតាមប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ក្នុងឱកាសនោះដែរ កញ្ញា Emi ជំនួយការប្រធានក្រុមហ៊ុន E-GetS បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនគរបាលចរាចរណ៍ទាំងបិរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងការបណ្ដុះបណ្ដាលដល់គ្រួសារ E-GetS។ ជាកិច្ចឆ្លើយតប លោក សាយ សំអាត នាយការិយាល័យនិតិវិធី នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានប្រគល់ជូន សៀវភៅបណ្ដុះបណ្ដាលស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់លោក យ៉ាង សឹជីន អនុប្រធានផ្នែកដឹកជញ្ជូន។

គួរឲ្យដឹងដែរថា វគ្គបណ្តុះបណ្តាលដែលរៀបចំដោយក្រុមហ៊ុន E-Gets នេះ មានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី២៧,២៨,២៩ ខែមេសា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា CJCC៕

Share This Post: