PR

ចាប៉ីយើង អត្តសញ្ញាណយើង ចាប៉ី មិនអាចខ្វះខ្សែ ដូចភាពរីករាយមិនអាចខ្វះគ្នា

BY
Liny Chan
April 29, 2022

ភ្នំពេញ៖ «ចាប៉ី មិនអាចខ្វះខ្សែ ដូចភាពរីករាយមិនអាចខ្វះគ្នា» ។ នេះជាពាក្យស្លោកដែលត្រូវបានជ្រើសរើស និងបានរំលេចឡើងសម្រាប់យុទ្ធនាការមួយដែលមានឈ្មោះថា “ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ” របស់ស្រាបៀរអង្គរ នៃក្រុមហ៊ុន ខេមប្រ៊ូវ ដែលជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជានិងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍។

ចាប៉ីដងវែង (ឧបករណ៍ខ្សែពីរ) ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ដែលបានបន្សល់ទុកដោយដូនតាខ្មែររាប់រយឆ្នាំមកហើយ ដែលត្រូវបានគេស្គាល់ទូទាំងប្រទេសកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការ ការការពារជាបន្ទាន់របស់អង្គការ UNESCO កាលីថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2016 ។

អ្នកគ្រប់គ្រងម៉ាកផលិតផលក្រុមហ៊ុន ខេមប្រ៊ូវ លោក សោម ច័ន្ទណារ៉ាត បានលើកឡើងថា «ចាប៉ីដងវែង គឺជាឧបករណ៍ភ្លេងខ្មែរម្យ៉ាងដែលត្រូវបានបន្សល់ទុកពីបុព្វបុរសក្នុងព្រះរាជាណាចក្រយើងហើយគេអាចឃើញមានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត។ យុទ្ធនាការ “ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ” របស់ស្រាបៀរអង្គរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះទឹកចិត្ត ឆន្ទៈ និងស្មារតីកូនខ្មែរជំនាន់ក្រោយ ឱ្យចងចាំនូវមរតកនៃតន្ត្រីរបស់យើង ក៏ដូចជាអបអរសាទរនូវតួនាទីរបស់ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីដ៏អស្ចារ្យ និងដើម្បីរក្សាឧត្តមភាពវប្បធម៌នៃឧបករណ៍នេះ ព្រមទាំងបន្តរក្សាសមិទ្ធផលវប្បធម៌ខ្មែរយើងឲ្យនៅគង់វង្ស និងស្ថិតលើផែនទីពិភពលោកជាអមតៈ»។

ចាប៉ីដងវែង គឺជាឧបករណ៍តន្ត្រីប្រពៃណីរបស់ខ្មែរ ដែលបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិត ទំនៀមទម្លាប់ និងជំនឿរបស់ប្រជាជនកម្ពុជា។ ចាប៉ី ជាប្រភេទឧបរណ៍ភ្លេងម្យ៉ាង ដែលភាគច្រើនតែងតែលេងក្នុងពិធីបុណ្យទាន ឬពិធីវប្បធម៌នានា អមដោយការច្រៀង។ ចាប៉ី ត្រូវបានចាត់ទុកថា មានមុខងារជាច្រើននៅក្នុងសង្គមវប្បធម៌ខ្មែរ ក្នុងនោះមានដូចជា៖ ការថែរក្សាទំនៀមទម្លាប់ប្រពៃណី ការបញ្ជ្រាបចំណេះដឹងទាក់ទងនឹងតម្លៃសង្គម វប្បធម៌ និងសាសនា ការបង្ហាញអក្សរសិល្ប៍ខ្មែរជំនាន់ដើម បង្កើតវេទិកាសម្រាប់ការអត្ថាធិប្បាយពីសង្គម និងនយោបាយ ការកម្សាន្ត ការផ្សារភ្ជាប់ទំនាក់ទំនងមនុស្សពីមួយជំនាន់ទៅមួយជំនាន់ជាដើម។

ក្រៅពីទេពកោសល្យផ្នែកតន្ដ្រីហើយនោះការលេងឧបករណ៍ចាប៉ីឲ្យបានល្អ ទាមទារឲ្យមានជំនាញ និងភាពប៉ិនប្រសប់មួយចំនួនរួមមាន៖ ភាពមានប្រាជ្ញាសមត្ថភាពនិយាយពាក្យកំប្លុកកំប្លែង និងជាអ្នកពូកែនិទាន ឬរៀបរាប់ពីសាច់រឿងផ្សេងៗ។ ភាគច្រើនគេសង្កេតឃើញថា មានតែបុរសទេដែលអាចលេងឧបករណ៍ចាប៉ីបាន ប៉ុន្តែក៏មិនមានន័យថាគ្មានស្រ្តីនោះដែរ។

លោក ច័ន្ទណារ៉ាត បន្តថា «យើងឃើញថា សព្វថ្ងៃនេះមិនសូវឃើញមានអ្នកចេះលេងឧបករណ៍ចាប៉ីដងវែងនេះច្រើនប៉ុន្មានទេ។ ចាក់ឬសក្នុងវប្បធម៌របស់យើងជាយូរមកហើយ និងស្ថិតនៅក្នុងដួងចិត្តប្រជាជនកម្ពុជាជាច្រើនជំនាន់មកដែរ យើងចង់រក្សាទម្រង់សិល្បៈនេះឱ្យរួចផុតពីការបាត់បង់។ យើងមានសុភាសិតមួយឃ្លាថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។ យើងជាខ្មែរ ដែលជាម្ចាស់នៃវប្បធម៌នេះ។ យើងត្រូវរួមដៃគ្នារក្សា និងលើកស្ទួយស្នាដៃរបស់យើងឲ្យស្ថិតនៅគង់វង្សយូរអង្វែង»។

លោកបញ្ជាក់បន្ថែម «យើងក៏សូមអរគុណដល់រៀមច្បងរបស់យើងដែលបានលេងឧបរណ៍ចាប៉ីដងវែង ហើយបានជួយថែរក្សាតន្ត្រី និងសិល្បៈរបស់យើង។ អរគុណដល់រាជរដ្ឋាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងថែរក្សាព្រលឹងជាតិ»។

យុទ្ធនាការនេះ នឹងជួយលើកកម្ពស់ និងថែរក្សាសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ ក៏ដូចជាអត្តសញ្ញាណជាតិខ្មែរ។ នេះជាការរួមចំណែកជាវិជ្ជមានមួយរបស់ ស្រាបៀរអង្គរ និង ក្រុមហ៊ុនខេមប្រ៊ូវ ដល់ការអភិវឌ្ឍន៍សង្គមជាតិកម្ពុជាទាំងមូល ក៏ដូចជាលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យគាំទ្រសិល្បៈចាប៉ី ព្រោះនេះគឺជាឧបករណ៍ភ្លេងដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងសំខាន់បំផុតចំពោះវប្បធម៌ជាតិខ្មែរ។

ផលិតដំបូងក្នុងឆ្នាំ១៩៩២ ស្រាបៀរអង្គរ គឺជាផលិតផលកំពូលមួយរបស់ក្រុមហ៊ុន ខេមប្រ៊ូវ។ ឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្ស ស្រាបៀរអង្គរ តែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរល្អបំផុតដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។

ស្រាបៀរអង្គរ ត្រូវបានផលិតឡើងដោយប្រើគ្រឿងផ្សំដ៏ល្អឥតខ្ចោះដែលនាំចូលពីអឺរ៉ុប និងផលិតតាមស្តង់ដាររបស់ក្រុមហ៊ុន កាស៊្បែរគ្រុប ដោយប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់ និងរក្សាបាននូវរសជាតិដើមរបស់ខ្មែរកាន់តែឆ្ងាញ់ស្របតាមតម្រូវការរបស់អតិថិជនខ្មែរនាពេលបច្ចុប្បន្ន៕
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!

Share This Post: