ខ្មែរណូត

ស្វែងរក

  • PR

    ភេសជ្ជៈមួយប្រភេទដែលមានអត្ថប្រយោជ៍ទាំងផ្លែគូលែននិងខូឡាជេន

    BY Liny Chan April 30, 2022
    ភេសជ្ជៈមួយប្រភេទដែលមានអត្ថប្រយោជ៍ទាំងផ្លែគូលែននិងខូឡាជេន

    ផ្លែគូលែនត្រូវបានគេដឹងថាជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូអែមឆ្ងាញ់គួរអោយចង់ពិសារ និងមានអត្ថប្រយោជន៍ចំពោះសុខភាពថែមទៀតផង។ ចំណែកឯខូឡាជេនជាប្រូតាអ៊ីន Protein មួយប្រភេទដែលសំបូរទៅដោយអាស៊ីតអាមីណូជាច្រើនប្រភេទរួមគ្នាដូចជាក្លៃស៊ីន ប្រូលីន និងហាយដ្រកស៊ី ផូលីន(Glycine, Proline, Hydroxypoline) ជាដើមដែលរាងកាយមនុស្សយើងអាចផលិតបានដោយខ្លួនឯង ប៉ុន្តែក្រោយដែលយើងមានអាយុលើសពី២០ឆ្នាំ ការផលិតអាស៊ីតទាំងអស់នេះនឹងចាប់ផ្ដើមថយចុះជាលំដាប់ទៅតាមអាយុកាល។ ខូឡាជេន មានប្រភពកំណើតមករុក្ខជាតិ និងសាច់សត្វ ប៉ុន្តែវាមានគ្រោងសាងខូឡាជេនស្រដៀងនឹងខូឡាជេនរបស់មនុស្សយើងដែរ ហើយរាងកាយយើងអាចបឺតស្រូបបានល្អបំផុត ដូចជាត្រីដែលរស់នៅក្នុងសមុទ្រជាដើម។

    ពេលនេះយើងមកដឹងអំពីអត្ថប្រយោជន៍នៃផ្លែគូលែនដែលមានផ្ទុកវីតាមីន និងសារធាតុរ៉ែ ដូចជា ជាតិប៉ូតាស៉្យូម ជាតិទង់ដែង ជាតិ Niacin និងជាតិ Folates ផ្ទុកសារធាតុ Beta-carotene ច្រើន ជាង ការ រ៉ុត ព្រមទាំងមានវីតាមីន B និង C ហើយចំពោះវីតាមីន C គឺមានច្រើនជាងផ្លែក្រូចដល់ទៅ ៤០ ភាគរយឯណោះ។ វីតាមីន និងសារធាតុរ៉ែទាំងអស់នេះហើយ ទើបធ្វើឱ្យផ្លែគូលែនផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពដូចជា៖
    ១ ប្រឆាំងជម្ងឺមហារីក ជាពិសេសមហារីកសុដន់
    ២. ធ្វើឱ្យប្រសើរឡើងនូវចរន្តឈាមរត់បានស្រួល
    ៣. ជំនួយដល់ចង្វាក់បេះដូង និងជួយការពារហានិភ័យពីជម្ងឺដាច់សរសៃឈាម និង គាំងបេះដូង
    ៤. ជួយបង្កើនកោសិកាឈាមក្រហម និងចូលរួមចំណែករក្សាតុល្យភាពសម្ពាធឈាម
    ៥. ជំនួយដល់ប្រព័ន្ធស៊ាំប្រឆាំងជម្ងឺ
    ៦. ជំនួយដល់ប្រព័ន្ធរាងកាយក្នុងការបំបែកអាហារកាបូអ៊ីដ្រាត
    ៧. បង្កើនថាមពល និងចូលរួមទប់ស្កាត់ការអស់កម្លាំងលឿន
    ៨. ទប់ស្កាត់បញ្ហាភ្នែកឡើងបាយ
    ៩. ជួយឱ្យឆ្អឹងរឹងមាំ
    ១០. ញ៉ាំផ្លែគូលែន ដូចបន្ថែមវីតាមីនលើស្បែក ដែលជួយកាត់បន្ថយស្នាមជ្រីវជ្រួញ និងស្នាមអុចខ្មៅៗនៅលើស្បែក។

    ដោយឡែកយើងមកដឹងអំពីអត្ថប្រយោជន៍នៃខូឡាជេនវិញម្តង ខូឡាជេនគឺជាប្រូតេអ៊ីនដែលមានចំនួន២៥%នៃចំនួនប្រូតេអ៊ីនសរុបក្នុងរាងកាយរបស់មនុស្សយើង។ ខូឡាជេនមានមុខងារបឋមគឺភ្ជាប់ជាលិកាក្នុងរាងកាយចូលគ្នា។ សរសៃខូឡាជេននៅក្នុងស្បែកមានសភាពធូររលុងដើម្បីជួយក្នុងការបង្កើនភាពរលាស់នៃស្បែក។

    ខូឡាជេនរបស់ស្បែកដែលល្អនឹងជួយធ្វើឲ្យស្បែកមានភាពរលាស់ល្អ គ្មានស្បែកយារធ្លាក់ក្រោយពេលស្រកទម្ងន់ គ្មានស្នាមជ្រីវជ្រួញនៅពេលយើងធ្វើចលនាចុះឡើងៗ គ្មានការគាំងមុខមួយចំហៀង និងគ្មានស្លាកស្នាមក្រោយត្រូវរបួស។ បន្ថែមពីនេះទៀតខូឡាជេនដើរតួនាទីយ៉ាងសំខាន់ទាំងសុខភាពរាងកាយនិងសម

    អត្ថប្រយោជន៍រួមមាន៖
    – បំបាត់ស្នាមជ្រីវជ្រួញ
    – បង្កើនភាពក្មេងជាងវ័យលើស្បែក
    – ពង្រាបស្លាកស្នាម
    – ជួយឳ្យស្បែកមានសំណើម
    – ជួយឳ្យស្បែកសរ
    – ជួយឲ្យរបួសឆាប់ជា
    – ប្រឆាំងនឹងភាពចាស់
    – ជួយទប់ទល់នឹងបញ្ហាសន្លាក់
    – ការពារឆ្អឹង
    – ជួយបង្កើនម៉ាស់សាច់ដុំ
    – ជួយសក់និងក្រចកឲ្យមានសុខភាពល្អ

    អ្វីដែលពិសេសដែលយើងចង់ណែនាំនៅពេលនេះគឹភេសជ្ជៈមួយប្រភេទដែលមានគុណប្រយោជន៍នៃផ្លែគូលែននិងខូឡាជេនរួមបញ្ជូលគ្នានោះគឺ ភេសជ្ជៈ អូហ៊្សែប O-ZAP ដែលជាផលិតផលរបស់ប្រទេសថៃ មានរសជាតិឆ្ងាញ់ កំពុងចរាចរណ៍លើទីផ្សារក្នុងប្រទេសកម្ពុជារបស់យើង។ ភេសជ្ជៈ អូហ៊្សែប O-ZAPមួយដបមានគុណប្រយោជន៍នៃផ្លែគូលែន និង ខូឡាជេនរួមបញ្ជូលគ្នា ដូចនេះហើយទើបភេសជ្ជៈ អូហ៊្សែប O-ZAP មានឈ្មោះថាជាភេសជ្ជៈនៃសម្រស់ ។ លោកអ្នកអាចរកជាវភេសជ្ជៈនេះបាននៅលើទីផ្សារ ឬទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ 066/086 646 946 និងតាមរយៈហ្វេសប៊ុកផេក: https://www.facebook.com/ozapdrink

    Share This Post:
    MPO4D jitutoto mpo4d Mpoplay