ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ លក់ឱសថ Kamagra Oral Jelly គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការហាមឃាត់ ការចែកចាយ ឬលក់ឱសថ KAMAGRA Oral Jelly គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល សូមជម្រាបដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាលបានពិនិត្យឃើញថាមានឱសថ KAMAGRA Oral Jelly មានសារធាតុសកម្មឱសថ Sildenafil 100mg មានបិទតាបត្របញ្ជិកា CAMR 5439IP-08 ក្លែងបន្លំ ហើយគ្រឹះស្ថានអាហរណ័ នីហរ័ណឱសថ VIGNESH បានបិទដំណើរការរួចហើយ។
ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើល លតាបត្របញ្ជិកាដែលមានទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក៖ ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថាន អាហរ័ណ នីហរណឱសថ ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងសុខាភិបាលសូមធ្វើការណែនាំដូចតទៅ៖
១.សូមអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ណែនាំដល់លោក លោកស្រី លោកប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ផ្សព្វផ្សាយ អោយបានទូលំទូលាយដល់គ្រឹះស្ថានលក់ឱសថទាំងអស់ឱ្យបញ្ឈប់ការលក់ ឱសថគ្មានលេខបញ្ជិកាខាងលើ ជាបន្តទៀត។
២.លោក លោកស្រីឱសថការីដែលទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ ព្រមទាំងលោក លោកស្រីអាជីវករទាំងអស់ត្រូវបញ្ឈប់ការលកំសេចគ្មានលេខបញ្ឆិកាខាងលើជាបន្ទាន់។
៣.បងប្អូនសាធារណជនទាំងអស់ឈប់ជឿការផ្សព្វផ្សាយឱសថគ្មានលេខបញ្ជិកាខាងលើ និងឈប់ប្រើប្រាស់ផលិតផលទាំងនេះជាបន្តទៀត ព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើអោយមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានលក់ឱសថ និងបុគ្គលទាំងឡាយណាដែល នៅតែបន្តនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ឱសថគ្មានលេខបញ្ជិកាខាងលើទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថជាធរមាន ៕

