ខ្មែរណូត

ស្វែងរក

  • PR

    ហ៊ានខ្លាំង ! បេក្ខជន GATSBY IDOL ហ៊ានធ្វើដល់ថ្នាក់នឹងដាក់ គណៈកម្មការ

    BY Liny Chan May 1, 2022
    ហ៊ានខ្លាំង ! បេក្ខជន GATSBY IDOL ហ៊ានធ្វើដល់ថ្នាក់នឹងដាក់ គណៈកម្មការ

    សប្តាហ៍នេះ Judge នីកូ និង Special Judge អ្នកនាង សារាយ សក្កណា ចាប់ដៃគ្នាបង្វឹកបេក្ខជនយ៉ាងយកចិត្តទុកដាក់ សាងភាពភ្ញាក់ផ្អើលដល់ទស្សនិជន!

    នៅក្នុងនេះសប្តាហ៍នេះឈានចូលដល់វគ្គសម្តែង គណៈកម្មការបានសាងភាពភ្ញាក់ផ្អើលកំឡុងពេលវឹកហាត់បេក្ខជនដោយបាន ហៅបេក្ខជនម្នាក់មកទះកំផ្លៀងធ្វើអោយបេក្ខជនដទៃទាំងស្រឡំាងកាំងគ្រប់គ្នា
    នេះជាទិចនិកនៃការសម្តែងដែលអ្នកសម្តែងទាំងអស់ត្រូវតែមាន ភាពបត់បែនៈ ដូចដែល Judge នីកូ និង Special Jugde អ្នកនាង សារាយ សក្កណា បាននែនាំដល់បេក្ខជនទាំងអស់គ្នា ។
    ជាក់ស្តែងបេក្ខជនឈ្មោះ វីរៈ ត្រូវបាន Judge នីកូ ទះមួយកំផ្លៀង និង
    សម្តែងធ្វើជាសន្លប់ ប៉ុន្តែអ្វីដែលកាន់តែធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលនេះគឺ វីរៈ បានសម្តែងទះកំផ្លៀង Jugde នីកូវិញ ! នេះគឺ

    Link : https://fb.watch/cGkj8egjLe/

    អ្វីដែលកាន់តែពិសេស វិញ្ញាសារសម្តែងក្នុងសប្តាហ៍នេះ សាច់រឿង ត្រូវបានដកស្រង់ចេញពីរឿងពិតរបស់នារីម្នាក់ដែលគាត់បាន CONFESS ក្នុងកម្មវិធី VTALK CONFESSION ហើយបេក្ខជនដែលធ្វើបានល្អជាងគេនិងក្លាយជាតួឯកក្នុងរឿង បងស្រីលក់ខ្លួនចញ្ចឹមប្អូនប្រុស ដែលនិងចាក់ផ្សាយក្នុងសប្តាហ៍ក្រោយនេះក្នុងកម្មវិធី VTALK ។

    ក្នុងការសម្តែងបេក្ខជនមួយចំនួនពិតជាធ្វើអោយគណៈកម្មការភ្ញាក់ផ្អើល និង ទប់ទឹកភ្នែកមិនបានដោយសារតែពួកគាត់ចេះសម្តែងចូលតួនិងលើកដាក់សម្លេងបានល្អ ប៉ុន្តែក៏មានបេក្ខជនខ្លះទៀតធ្វើមិនបានល្អផងដែរ ក្នុងវិញ្ញាសារសម្តែងនេះ បេក្ខជនដែលធ្វើបានល្អជាងគេ គឺ ៖ ឡាក់ ម៉ារ៉ូ និង ឌីណា

    ហើយជាលទ្ធផល អ្នកដែលធ្វើបានល្អសមនឹងហើយទទួលបានផ្កាយពីគណៈកម្មក្នុងសប្តាហ៍នេះគឺ ឡាក់ ដែលនឹងក្លាយជាតួឯកក្នុងរឿងពិត ពីកម្មវិធី VTALK ។

    សម្រាប់បេក្ខជនដែលធ្វើមិនបានល្អក្នុងវិញ្ញាសារសម្តែងក្នុងសប្តាហ៍នេះគឺ ហ៊ុយ ។ ពីកម្មវិធី GATSBY IDOL ពិតជាចូលរួមសោកស្តាយចំពោះ ហ៊ុយ ដែលមិនអាចឈានទៅកាន់វគ្គបន្ទាប់ទៀតបាន ។

    ចង់ដឹងកាន់តែច្បាស់ចុចទស្សនា LINK ខាងក្រោម ៖ https://youtu.be/TxH78klU89M

    មួយសប្តាហ៍ទៅមួយសប្តាហ៍បេក្ខជនត្រូវជួបជាមួយវិញ្ញាសារកាន់តែពិបាក រងចាំទស្សនាកម្មវិធី GATSBY IDOL សប្តាហ៍បន្ទាប់ ថាតើបេក្ខជនទាំង១២ រូបត្រូវប៉ះលើវិញ្ញាសារអ្វី ?
    រងចាំតាមដានទស្សនាទាំងអស់គ្នា រៀងរាល់ថ្ងៃ សៅរ៍ វេលាម៉ោង ៧:៣០ នាទីយប់ តើបេក្ខជនរូបណាដែលធ្វើបានល្អជាងគេ ? និង បេក្ខជនណាដែលត្រូវចាកចេញពីកម្មវិធី ?

    Share This Post:
    MPO4D jitutoto mpo4d Mpoplay