អន្តរជាតិ

តស៊ូមែន! ជំនួញគ្រួសារក្ស័យធន តស៊ូលក់អនឡាញតាំងពីអាយុ១៧ឆ្នាំ រហូតក្លាយជាម្ចាស់ប្រ៊េនទឹកអប់ដ៏ល្បី រកចំណូលបានរាប់លានដុល្លារ

BY
autoadmin
May 6, 2022

ថៃ៖ អ្នកនាង Jae-ae-Viralkan Ruang Setthawisan ស្ត្រីវ័យ ២៩ឆ្នាំ ដែលជាម្ចាស់ប្រ៊េនទឹកអប់ដ៏ល្បី និងជោគជ័យយ៉ាងខ្លាំងបានរៀបរាប់ប្រាប់អំពីដើមកំណើតនៃប្រ៊ែនទឹកអប់របស់នាងថា «នាងជាមនុស្សចូលចិត្តលក់ដូរស្រាប់ទៅហើយតាំងពីក្មេង ដោយផ្តើមដំបូងពីការលក់ឡេតាមអនឡាញ តាំងពីអាយុ ១៧ឆ្នាំមកម្ល៉េះ។ ដោយសារតែពេលនោះជាពេលដែលមុខជំនួញរបស់គ្រួសារទទួលរងនៅការក្ស័យធន ពេលនោះដែរនាងមិនបានគិតថា ខ្លួនឯងសំណាងអាក្រក់អ្វីនោះទេ គ្រាន់តែគិតថាយើងត្រូវតែធំលឿនជាងអ្នកដែលមានវ័យស្មើរគ្នាតែប៉ុណ្ណោះ ដូចជាការដែលត្រូវចេញទៅធ្វើការរកលុយបន្ថែមដើម្បីទុកជាដើមទុនសម្រាប់បន្តការសិក្សា ទើបអ្នកនាងមានគោលដៅច្បាស់លាស់តាំងពីក្មេង»។  

អ្នកនាង Jae-ae បានរៀបរាប់បន្តទៀតថា «ដោយសារតែរូបនាងចូលចិត្តទឹកអប់និងចាប់អារម្មណ៍ទៅលើទីផ្សារប្រកួតប្រជែងទឹកអប់នៅប្រទេសថៃដែលកំពុងតែមានសន្ទុះ និងការប្រកួតប្រជែងយ៉ាងខ្លាំងនោះ អ្នកនាងក៏បានផ្ញើមិត្តភក្តិដែលជាអ្នកបំរើការលើយន្តហោះទិញទឹកអប់មកពីប្រទេសអេហ្សុីបយកមកលក់អនឡាញ ដោយសារតែក្លិនដ៏ក្រអូបនិងទាក់ទាញ»។ យ៉ាងណាមិញ ក្រោយពីប្រឡូកក្នុងវិស័យទឹកអប់បូករួមទាំងចំណូលចិត្តផងដែរនោះ អ្នកនាងក៏បានហោះទៅកាន់ប្រទេសអេហ្សុីប ដើម្បីធ្វើការទំនាក់ទំនងរកអ្នកផ្គត់ផ្គង់មេទឹកអប់ដ៏ល្បីល្បាញលំដាប់ពិភពលោក ដោយពីដំបូងគេហាក់បីដូចជាមិនសូវជាចាប់អារម្មណ៍លើនាងប៉ុន្មានទេដោយសារតែនាងមានវ័យទើបតែ ២៣ទៅ២៤ឆ្នាំតែប៉ុណ្ណោះ។ ក្រោយពីអ្នកនាង Jae-ae បានបង្ហាញអំពីគោលជំហរនិងគោលបំណងយ៉ាងច្បាស់លាស់ទើបធ្វើអោយការណាត់ជួបពេលនោះប្រកបដោយភាពជោគជ័យថែមទាំងទទួលបានកោតសរសើរថែមទៀតផង។ ជាមួយគ្នានេះ កាលនោះអ្នកនាងគ្រាន់តែចង់យកមេទឹកអប់ពីប្រទេសអេហ្សុីបដែលជាប្រភពតាំងពីបុរាណកាលមកលាយផ្សំជាមួយក្លិនផ្កាដែលជាមេទឹកអប់របស់ប្រទេសថៃប៉ុណ្ណោះ ហើយបានបង្កើតចេញជាទឹកអប់ដែលមានលក្ខណៈក្រអូបពិសេសមានឈ្មោះថា JAPARA នេះចេញមកដាក់លក់លើទីផ្សាររហូតទទួលបានជោគជ័យដូចសព្វថ្ងៃ៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee
 

Share This Post: