PR

មិនគួរអោយជឿ! សប្តាហ៍នេះបេក្ខជនដែលទទួលបានផ្កាយ២ពីគណៈកម្មការត្រូវចាកចេញពីកម្មវិធី

BY
Liny Chan
May 6, 2022

សប្តាហ៍នេះបេក្ខជនទាំងអស់គ្នាជួបជាមួយវិញ្ញាសារច្រៀងដែលជាវិញ្ញាសារដ៏ពិបាកមួយសម្រាប់បេក្ខជនដែលមិនមែនជាជំនាញរបស់គាត់ ដូចដែលទស្សនិកជនទាំងអស់គ្នាបានជ្រាបហើយថា កម្មវិធី GATSBY IDOL មិនផ្តោតសំខាន់តែលើផ្នែកច្រៀងតែមួយមុខនោះទេបេក្ខជនទាំងអស់ ដាក់ពាក្យប្រកួតលើវិញ្ញាសារសិល្បៈផ្សេងៗគ្នា ទៅតាមសមត្ថភាពរបស់ខ្លួន។

សប្តាហ៍នេះបេក្ខជនទាំង ១១រូប ត្រូវជួបជាមួយ Special Judge ដែរជាលោកគ្រូភ្លេងដ៏ល្បីដែលបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកព្យាណូមកពីប្រទេសជប៉ុន គឺ លោកសូរ ស្រណោះ និង Judge ទាំង ៣ រូបរបស់ GATSBY IDOL ។

ក្រឡេកមកមើលការសម្តែងក្នុងសប្តាហ៍នេះវិញ ក្រោយពីឆ្លងកាត់ការហ្វឹកហាត់ពីរបៀបផ្លាស់ប្តូរការតុបតែងខ្លួនរួចមកបេក្ខជនម្នាក់ៗ ពិតជាសង្ហា និង មានភាពជឿជាក់ រហូតដល់ខ្លាំងរហូតធ្វើអោយគណៈកម្មការសរសេីរមិនដាច់ពីមាត់
ចង់ជ្រាបច្បាស់ទស្សនាការសម្តែងរបស់ពួកគាត់ដូចតទៅ៖

ក្នុងកាសម្តែងសប្តាហ៍នេះបេក្ខជន ៣រូប ដែលធ្វើអោយគណៈកម្មការជ្រើសយកថាជាជើងខ្លាំងប្រចាំសប្តាហ៍នេះគឺ
សាន់តា ម៉ារ៉ូ និង ណូ ហើយអ្នកដែលទទួលបាន ផ្កាយមួយបន្ថែមលើវិញ្ញាសារច្រៀងនេះ គឺ សាន់តា ។

អ្វីដែលគួរអោយសោកស្តាយក្នុងសប្តាហ៍នេះគឺមានបេក្ខជនដល់ទៅ ២រូប គឺ វីសុទ្ធ និង ឌីណា ដែលបានសាងកំហុសច្រើនជាងគេ ដោយសារតែកម្មវិធីតម្រូវអោយមានម្នាក់ជាអ្នកចាកចេញ ដូចនេះ គណៈកម្មការបានផ្តល់ឧកាសអោយបេក្ខជនទាំង ២រូប សម្តែងសារជាថ្មីដើម្បីកាត់សេចក្តីជាលើកចុងក្រោយ ហើយជាលទ្ធផល គឺ វីសុទ្ធ ជាអ្នកចាកចេញ។

រងចាំទស្សនាទាំងអស់គ្នាថាតើសប្តាហ៍ក្រោយមុនវគ្គ Semi Final បេក្ខជនទាំង ១០រូប ត្រូវជួបជាមួយវិញ្ញាសារអ្វី
ពិបាក និង ប្លែកបែបណា ហើយ បេក្ខជនរូបណាត្រូវចាកចេញពីកម្មវិធី ?
រងចាំតាមដានទស្សនាទាំងអស់គ្នា រៀងរាល់ថ្ងៃ សៅរ៍ វេលាម៉ោង ៧:៣០ នាទីយប់តាមរយះ Page GATSBY និង 3FUN Cambodia។

Share This Post: