ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយ ម៉ៃឡូ
- BY
- Liny Chan
- May 9, 2022
ភ្នំពេញ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២២៖ ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ ម៉ៃឡូ បានបញ្ចប់ដោយជោគជ័យ។ ការប្រកួតបានកំណត់យកវិញ្ញាសាដែលមានសក្តានុពលចំនួន ៨ប្រភេទ រួមមាន៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WTF និងតេក្វាន់ដូ ITF ស្មើនឹង ៣៤ វិញ្ញាសា សរុប ៤២៩ មេដាយ ដែលមានប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១៦៧៧ នាក់ ដែលបានអញ្ជើញមកពី ២៥ រាជធានី-ខេត្តទូទាំងប្រទេស។

ជាលទ្ធផល ក្រុមកីឡាករមកពីខេត្តប៉ៃលិន បានឈ្នះមេដាយមាសច្រើនជាងគេ ពោលគឺសរុប ១១ មេដាយ ក្នុងនោះ មាស៨ និងសំរឹទ្ធិ៣ លើម្ចាស់ផ្ទះរាជធានីភ្នំពេញ ដែលរកបានមេដាយសរុប ១២ ប៉ុន្តែឈ្នះមេដាយមាសតែ៤ ប្រាក់៥ និងសំរឹទ្ធិ៣ ឯខេត្តស្ទឹងត្រែងវិញ រកបានមេដាយសរុប ១៣ មាស៣ ប្រាក់៦ និងសំរឹទ្ធិ៤។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ «យោងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញ នៅលើទីលានប្រកួតទាំង៨ ប្រភេទកីឡាកន្លងទៅនេះ យើងបានកត់សម្គាល់ឃើញថា ក្រុមកីឡាករ កីឡាការិនី តាមប្រភេទកីឡានីមួយៗ បានយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រឹងប្រែងអស់ពីសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក្នុងការប្រកួតប្រជែងប្រកបដោយទឹកចិត្តក្លៀវក្លាក្នុងនាមជាអ្នកកីឡា។ កាយវិការដែលប្អូនៗកីឡាករ កីឡាការិនី បានអនុវត្តក្នុងការប្រកួត គឺពិតជាឈរលើស្មារតីទទួលខុសត្រូវ មានការគោរពវិន័យ អនុវត្តតាមបទបញ្ជាបច្ចេកទេស បង្ហាញពីក្តីស្រឡាញ់ និងមានការយោគយល់ អធ្យាស្រ័យគ្នា។ នេះបញ្ជាក់ថាប្អូនៗជាកីឡាករ កីឡាការិនីយល់យ៉ាងច្បាស់នូវមនសិកាកីឡា និងបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងសាមគ្គីភាព ភាតរភាព និងការយោគយល់គ្នា ដែលជាគំរូមួយដ៏ល្អសម្រាប់អនាគតប្រទេសកម្ពុជា»។

ម៉ៃឡូ សូមអបអរសាទរចំពោះអត្តពលិកវ័យក្មេងទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងពេលប្រកួត ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ទំនួលខុសត្រូវលើខ្លួនឯង និងអនុវត្តតាមច្បាប់នៃការប្រកួតបានយ៉ាងល្អប្រសើរ។ យើងជឿថា “កីឡា គឺជាគ្រូដ៏អស្ចារ្យ” ហើយកុមារ នឹង “រីកចម្រើនជាមួយកីឡា” ។ កីឡា បានបង្រៀនកុមារឲ្យយល់ដឹងអំពីគុណតម្លៃ និងជំនាញដែលអាចជួយពួកគេឲ្យទទួលបានភាពជោគជ័យក្នុងអាជីព និងជីវិតរបស់ពួកគេ។

ម៉ៃឡូ ពិតជាមានមោទនភាពណាស់ដែលបានចូលរួមលើកម្ពស់សុខភាព និងផ្តល់អាហារូបត្ថម្ភល្អៗដល់កុមារនៅកម្ពុជាដោយយកចិត្តទុកបំផុតតាំងពីឆ្នាំ 2017 មក។ នេះបានឆ្លុះបញ្ចាំងពីគោលបំណងរបស់ Nestlé ក្នុងការបង្កើនគុណភាពជីវិតសម្រាប់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ និងសម្រាប់មនុស្សជំនាន់ក្រោយ ប្រកបដោយសុខភាពល្អប្រសើរតាមរយៈការផ្តល់អាហារដែលមានគុណភាព»៕

Nestlé ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈដ៏ធំបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសចំនួន ១៩០ នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣០៨ ០០០ នាក់ បានប្តេជ្ញាចិត្តសម្រេចឲ្យបាននូវគោលបំណងរបស់ Nestlé ក្នុងការបង្កើនគុណភាពជីវិតដល់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ និងសម្រាប់មនុស្សជំនាន់ក្រោយ ប្រកបដោយសុខភាពល្អប្រសើរតាមរយៈការផ្តល់អាហារូត្ថម្ភ ដែលមានគុណភាព។ Nestlé ផ្តល់នូវផលិតផល និងសេវាកម្មដ៏ធំទូលាយសម្រាប់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត។ ស្លាកយីហោជាង ២ ០០០ របស់ក្រុមហ៊ុននេះ មានតាំងពីមានតាំងពីស្លាកយីលំដាប់ថ្នាក់ពិភពលោកដូចជា NESCAFÉ ឬ NESPRESSO និង MAGGI ក៏ដូចជាស្លាកយីហោដែលស្របតាមតម្រូវការក្នុងប្រទេសនីមួយៗរួមមាន៖ ទឹកដោះគោឆៅណេសត្លេសញ្ញាខ្លាឃ្មុំ BEAR BRAND និង ម៉ៃឡូ។ ប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្ត្រដែលផ្តោតសំខាន់លើការផ្តល់នូវអាហារូបត្ថម្ភល្អៗ ផ្នែកសុខភាព និងសុខុមាលភាពដល់អតិថជន ។ ក្រុមហ៊ុន Nestlé មានទីស្នាក់ការនៅទីក្រុង Vevey ប្រទេសស្វ៊ីស ត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ ឆ្នាំមុនមកម្ល៉េះ។ ស្លាកយីហោម៉ៃឡូ របស់ Nestlé នៅកម្ពុជា រួមមាន៖ ម៉ៃឡូ 3-in-1 ម៉ៃឡូម្សៅកំប៉ុង និងម៉ៃឡូប្រអប់៕




- Share This Post:






